ធនាគារ សាខមប៊ែង ខេមបូឌា អមដំណើរសហគ្រាសក្នុងដំណើរសមាហរណកម្ម ជាមួយនឹងការផ្តល់ជូនដ៏ទាក់ទាញជាច្រើន !

25-11-2025 13:43

(ភ្នំពេញ)៖ កម្មវិធីផ្តល់ជូនដ៏អស្ចារ្យជាច្រើន គុណភាពសេវាកម្មប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ និងដំណើរការប្រតិបត្តិការកាន់តែមានភាពរលូន និងរហ័សទាន់ចិត្ត។ ធនាគារ សាខមប៊ែង ខេមបូឌា កំពុងបញ្ជាក់ពីជំហររបស់ខ្លួន ជាធនាគារឈានមុខគេមួយក្នុងទឹកដីកម្ពុជា ដែលជាគោលដៅដែលអាចជឿទុកចិត្តបាន សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម នៅក្រៅប្រទេស។

នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដ៏រស់រវើកកាន់តែខ្លាំងឡើងរវាងកម្ពុជា វៀតណាម និងឡាវ លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងបី កំពុងបើកឱកាសអភិវឌ្ឍជាច្រើន សម្រាប់សហគមន៍អាជីវកម្មក្នុងតំបន់។ រួមជាមួយនឹងនិន្នាការនោះ តម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ ដែលអាចបត់បែនបាន រហ័ស និងមានសុវត្ថិភាពកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់សហគ្រាសធុនតូច នឹងមធ្យម កោសិកាថាមវន្ត នៃសេដ្ឋកិច្ចឥណ្ឌូចិន។

ដោយយល់ឃើញពីនិន្នាការនេះ ធនាគារ សាខមប៊ែង ខេមបូឌា ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ Saigon Thuong Tin Commercial Joint Stock Bank (Sacombank) តែងតែច្នៃប្រឌិតឥតឈប់ឈរ ដើម្បីអមដំណើរអតិថិជន ក្នុងដំណើរសមាហរណកម្ម។ ដោយមានភាពលេចធ្លោ ជាធនាគារវៀតណាមតែមួយគត់ដែលមានវត្តមាន នៅក្នុងប្រទេសទាំងបីគឺកម្ពុជា វៀតណាម និងឡាវ ធនាគារ សាខមប៊ែង ខេមបូឌា មិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីក្នុងការផ្សាភ្ជាប់តម្លៃ និងលើកកម្ពស់លំហូរសាច់ប្រាក់ក្នុងតំបន់ដែលមានប្រសិទ្ធភាពជាងមុន។

បន្ថែមពីលើផលិតផលហិរញ្ញវត្ថុ និងការផ្តល់ជូនដ៏ពេញនិយមដូចជា គណនីទូទាត់ ការផ្តល់ប្រាក់កម្ចី និងហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារ សាខមប៊ែង ខេមបូឌា ថ្មីៗនេះបានដាក់ឱ្យដំណើរការកម្មវិធីប្រូម៉ូសិនដ៏ធំមួយ ដោយកាត់បន្ថយថ្លៃសេវារហូតដល់៣០% សម្រាប់សេវាផ្ទេរប្រាក់ និងទទួលប្រាក់នៅក្នុងប្រទេសទាំងបីនៅឥណ្ឌូចិន។ ពេលវេលាដំណើរការត្រូវបានកាត់បន្ថយ និងលឿនជាងមុន៣៥%។ នេះមិនត្រឹមតែជាជំហានទៅមុខក្នុងបច្ចេកវិទ្យា និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែង របស់ធនាគារក្នុងការនាំមកនូវបទពិសោធន៍ប្រតិបត្តិការដែលលឿនជាងមុន មានសុវត្ថិភាពជាងមុន និងល្អប្រសើរជាងមុនដល់អតិថិជន។

លោក ជើត ហ៊ាម ដែលជានាយកក្រុមហ៊ុននាំចូល-នាំចេញអង្ករមួយនៅរាជធានីភ្នំពេញ ដែលធ្វើពាណិជ្ជកម្មជាប្រចាំជាមួយដៃគូនៅវៀតណាម បានចែករំលែកថា «ពីមុនរាល់ពេលទទួលប្រាក់ ពីដៃគូច្រើនតែចំណាយពេលច្រើន ហើយថ្លៃដើមក៏ខ្ពស់ដែរ។ ចាប់តាំងពីប្រើប្រាស់សេវាកម្មរបស់ធនាគារ សាខមប៊ែង ខេមបូឌា មក យើងបានសន្សំប្រាក់បានច្រើន ជាពិសេសឥឡូវនេះដែលធនាគារមានប្រូម៉ូសិន បានជួយសន្សំប្រាក់បន្ថែមទៀត ដើម្បីវិនិយោគលើការដឹកជញ្ជូន និងឃ្លាំងស្តុក។ លើសពីនេះ ការទទួលបានការជូនដំណឹងនៅថ្ងៃដដែលជួយឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនចរាចរលឿនជាងមុន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការជាខ្លាំង»

បន្ថែមពីលើប្រូម៉ូសិនដ៏ទាក់ទាញ ធនាគារ សាខមប៊ែង ក៏ប្តេជ្ញាចិត្តក្នុងការអមដំណើរអតិថិជនក្នុងរយៈពេលវែង ចាប់ពីជំហានដំបូងរហូតដល់ការពង្រីក ទៅកាន់ទីផ្សារឥណ្ឌូចិន ជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់អតិថិជនគ្រប់ៗផ្នែក។ ដោយហេតុនេះ ចំនួនអតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា បានកើនឡើងជាលំដាប់ ដោយចំណូលផ្ទេរប្រាក់អន្តរជាតិ (OTT) សម្រេចបាន១៧១លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២៥ ដែលកើនឡើង២៨% ធៀបនឹងរយៈពេលដូចគ្នា ខណៈដែលចំណូលទទួលប្រាក់អន្តរជាតិ (ITT) បានកត់ត្រាកំណើនខ្លាំង ដោយសម្រេចបានដល់ជិត២.៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើង៣១%។

ជាមួយនឹងបណ្តាញប្រតិបត្តិការ៥៤០ទីតាំង ដែលគ្របដណ្តប់លើប្រទេសចំនួនបី និងប្រព័ន្ធបច្ចេកវិទ្យាធនាគារទំនើប ធនាគារ សាខមប៊ែង ខេមបូឌា ជួយអតិថិជនឱ្យទទួលបានសេវាកម្ម បានយ៉ាងងាយស្រួល គ្រប់គ្រងលំហូរសាច់ប្រាក់ឆ្លងដែនបានយ៉ាងឆាប់រហ័ស ប្រកបដោយតម្លាភាព និងសុវត្ថិភាព។ ជាមួយនឹងការតម្រង់ទិសនៃការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ធនាគារនាំមកជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលជួយកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងបង្កើនភាពប្រកួតប្រជែង។

ក្រៅពីអត្ថប្រយោជន៍នៃកម្មវិធីប្រូម៉ូសិន ឬផលិតផល និងសេវាកម្មនាំមក អ្វីដែលយើងចង់បាន គឺដើម្បីអាចផ្សព្វផ្សាយពាណិជ្ជសញ្ញាធនាគារទៅកាន់ប្រទេសក្នុងតំបន់ឥណ្ឌូចិន។ ក្នុងពេលជាមួយគ្នានេះ វត្តមានជាង១៦ឆ្នាំរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារបានផ្តល់ទំនុកចិត្តយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនវៀតណាមដែលបាន និងកំពុងបន្តធ្វើអាជីវកម្មជាមួយប្រជាជនកម្ពុជា។ លោក Phung Thai Phung ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា បានចែករំលែក៕