Max Whitlock នឹងចេញពីការចូលនិវត្តន៍ ដើម្បីរកជម្រើសនៅ LA 2028
25-11-2025 15:50
(អង់គ្លេស)៖ កីឡាករ Max Antony Whitlock គឺជាកីឡាករកាយសម្ព័ន្ធឆ្នើមម្នាក់របស់អង់គ្លេស បានប្រកាសថា លោកនឹងចេញពីការចូលនិវត្តន៍ ដើម្បីស្វែងរកជម្រើសតំណាងឱ្យក្រុមអត្តពលិកអង់គ្លេស ចូលរួមប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិក Los Angeles 2028 នៅសហរដ្ឋអាមេរិក ។
សូមជម្រាបផងថា Whitlock ធ្លាប់បានប្រកាសឱ្យដឹងថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 2024 នឹងក្លាយជាព្រឹត្តិការណ៍ចុងក្រោយរបស់គាត់ ក៏ប៉ុន្តែបរុសវ័យ ៣២ឆ្នាំរូបនេះមិនបានឈ្នះមេដាយណាមួយនោះទេ នៅអូឡាំពិកទីក្រុងប៉ារីស ។ ខណៈរូបលោកបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងវិញ្ញាសា Pommel horse ។
បុរសវ័យ ៣២ឆ្នាំ Whitlock ដែលនឹងឈានចូលវ័យ ៣៥ឆ្នាំនៅការប្រកួតកីឡា LA Games 2028 ជាកីឡាករកាយសម្ព័ន្ធម្នាក់របស់គ្លេស បានឈ្នះមេដាយមាស ២គ្រឿងក្នុងវិញ្ញាសា Pommel horse នៅកម្មវិធី Rio de Janeiro នឹងនៅ Tokyo 2021 ជាមួយមេដាយមាសវិញ្ញាសា Floor exercise នៅ Rio de Janeir 2016 ហើយក៏ជាម្ចាស់មេដាយមាសពិភពលោក ៣គ្រឿងនៅ Galsgow 2015, Montreal 2017, Stuttgart 2019 ។
តាមរយៈការសម្រេចវិលត្រលប់នេះ Whitlock បាននិយាយថា នឹងក្លាយជាបញ្ហាប្រឈមមួយក្នុងការវិលត្រឡប់ទៅកាន់កម្រិតកំពូលវិញ បន្ទាប់ពីការសម្រាករបស់គាត់ ជាពិសេសជាមួយនឹងអ្នកប្រកួតប្រជែងវ័យក្មេងជាច្រើនបានកើនឡើងទៅតាមចំណាត់ថ្នាក់ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗនៅខាងមុខ រួមទាំងការប្រកួតជើងឯកអង់គ្លេស និងការប្រកួតកីឡា Commonwealth Games ដែលនឹងមកដល់នៅឆ្នាំក្រោយ ។
បញ្ចាក់ផងថា Los Angeles 2028 នឹងចាប់់ផ្តើមការប្រកួតនៅថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៨ ។





