ដូណាល់ ត្រាំ បង្ហាញជំហរជំរុញនវានុវត្តន៍ AI និងបង្កើតវេទិកា ដើម្បីប្រើប្រាស់ទិន្នន័យរដ្ឋាភិបាល

25-11-2025 16:09

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើតវេទិកាបញ្ញាសិប្បនិម្មិតមួយ ដែលអាចប្រើប្រាស់សំណុំទិន្នន័យវិទ្យាសាស្ត្ររបស់រដ្ឋក្នុងការបណ្ដុះបណ្ដាលបច្ចេកវិទ្យាទំនើបជំនាន់ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការខិតខំប្រឹងប្រែងនេះមានឈ្មោះថា បេសកកម្មហ្សេនេស៊ីស (Genesis Mission) មានបំណងបម្លែងការស្រាវជ្រាវវិទ្យាសាស្ត្រនិងបង្កើនល្បឿននៃការរកឃើញ ដោយប្រើសំណុំទិន្នន័យវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល «ដើម្បីបណ្ដុះគំរូបញ្ញាសិប្បនិម្មិតមូលដ្ឋាន បង្កើតភ្នាក់ងារ AI សម្រាប់សាកល្បងសម្មតិកម្មថ្មីៗ ការស្រាវជ្រាវ និងលើកទឹកចិត្តឱ្យមានការរកឃើញវិទ្យាសាស្ត្រយ៉ាងឆាប់រហ័ស។ លោក ត្រាំ បានបញ្ជាក្រសួងថាមពលសហរដ្ឋអាមេរិក និងមហាវិទ្យាល័យជាតិ ឱ្យសហការណ៍គ្នា ប្រមូលអ្នកមានចំណេះដឹងច្បាស់លាស់បំផុត និងមានកុំព្យូទ័រខ្លាំងបំផុត និងទិន្នន័យវិទ្យាសាស្ត្រធំៗ រួមគ្នាទៅជាប្រព័ន្ធសហការតែមួយសម្រាប់ការស្រាវជ្រាវ។

ក្រសួងថាមពល នឹងបង្កើតវេទិកាសាកល្បង AI ប្រព័ន្ធរង្វិលបិទ (closed-loop AI experimentation platform) ដែលរួមបញ្ចូលកុំព្យូទ័រកម្លាំងខ្លាំងបំផុត (supercomputers) និងទិន្នន័យរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតគំរូមូលដ្ឋាន និងគាំទ្រមន្ទីរពិសោធន៍រ៉ូបូត។ លោក Michael Kratsios ប្រធានការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅសេតវិមាន បាននិយាយថា គម្រោងនេះមានបំណងបើកចំហសំណុំទិន្នន័យរបស់រដ្ឋ និង ពន្លឿនលឿនអត្រានៃការរកឃើញវិទ្យាសាស្ត្រ។ លោកបាននិយាយថា បេសកកម្មហ្សេនេស៊ីស មានបំណងប្រើ AI «ដើម្បីធ្វើស្វ័យប្រវត្តិកម្មការរចនា និងដកពិសោធន៍ ព្រមទាំងបង្កើតគំរូព្យាករណ៍សម្រាប់គ្រប់យ៉ាងមិនថា បែបជីវៈវិទ្យានោះទេ។ លោក Chris Wright រដ្ឋមន្ត្រីថាមពល បានបញ្ជាក់ពីការវិនិយោគយ៉ាងច្រើនរបស់វិស័យឯកជនក្នុង AI ប៉ុន្តេចង់ឲ្យរដ្ឋាភិបាលបង្វែរការខិតខំប្រឹងប្រែងទាំងនោះ ឱ្យផ្តោតលើការរកឃើញវិទ្យាសាស្ត្រ ការរីកចម្រើនវិស្វកម្ម ហើយដើម្បីធ្វើបាន គឺត្រូវការសំណុំទិន្នន័យដែលមាននៅតាមមន្ទីរពិសោធន៍ជាតិនានា។ បញ្ជាប្រតិបត្តិនេះផ្តោតយ៉ាងជ្រៅលើសន្តិសុខជាតិ សេដ្ឋកិច្ច និងសុខភាព រួមទាំងជីវបច្ចេកវិទ្យា សម្ភារៈសំខាន់ៗ ថាមពលបំបែក និងបញ្ចូលនុយក្លេអ៊ែរ អវកាសវិទ្យា វិទ្យាសាស្ត្រព័ត៌មាន ផលិតផលពាក់កណ្តាលសម្រេច។

គួរជម្រាបថា លោក ត្រាំ ធ្វើបែបនេះ ព្រោះដើម្បីឈ្នះក្នុងការប្រកួតប្រជែងផ្នែក AI ជាមួយចិន។ ក្រោយចូលបម្រើការងារនៅខែមករា លោកបានបញ្ជាឱ្យរដ្ឋបាលរបស់ លោកបង្កើតផែនការសកម្មភាព AI ដែលនឹងធ្វើឱ្យ «អាមេរិកក្លាយជាពិភពនៃបញ្ញាសិប្បនិម្មិត» និងកាត់បន្ថយឧបសគ្គផ្នែកបទបញ្ជា ដែលរារាំងការរីកចម្រើនរហ័សរបស់វា។ លោក ត្រាំ ក៏បានបោះបង់ចោលព្រឹត្តិបត្រសុវត្ថិភាព AI ដែលប្រធានាធិបតីមុន គឺលោក Joe Biden បានចុះហត្ថលេខាផងដែរ៕