អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាំក្រុមកីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិ ទៅទស្សនកិច្ចកម្សាន្ត នៅលើទឹកដីអច្ឆរិយខេត្តសៀមរាប
25-11-2025 17:48
(សៀមរាប)៖ កីឡាផ្សារភ្ជាប់ទេសចរណ៍ បន្ទាប់ពីការប្រកួតព្រឹត្តិការណ៍ Vattanac Legends Championship ក្រុមហ៊ុន វឌ្ឍនៈ ដែលមានវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានដឹកនាំក្រុមកីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិ ទៅទស្សនកិច្ចកម្សាន្តនៅលើទឹកដីអច្ឆរិយខេត្តសៀមរាប ដើម្បីលើកស្ទួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ឱ្យស្គាល់ពីកម្ពុជាកាន់តែច្បាស់។
គួរបញ្ជាក់ថា ក្រុមកីឡាករវាយកូនហ្គោល The Legends Tour នឹងបន្តបេសកកម្មប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២៦ - ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត (Vattanac Golf Resort) រាជធានីភ្នំពេញ៕



























