ការចាប់ឆ្នោត World Cup 2026 នឹងរក្សាគម្លាតរវាងអេស្ប៉ាញ អាហ្សង់ទីន បារាំង និងអង់គ្លេស

26-11-2025 09:34

(បរទេស)៖ មើលទៅតាមរបៀបវារៈនៃកម្មវិធីចាប់ឆ្នោត FIFA World Cup 2026 នឹងធ្វើឱ្យក្រុមខ្លាំងៗ ដូចជាគោជល់អេស្ប៉ាញ នឹងមិនអាចជួបអាហ្សង់ទីនបានទេ ហើយក្រុមបារាំង ក៏នឹងមិនជួបអង់គ្លេសមុនវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នោះទេ ដរាបណាពួកគេអាចឈ្នះក្នុងពូលរបស់ពួកគេ ។ នេះបើតាម FIFA បានប្រកាសពីនីតិវិធីចាប់ឆ្នោតវគ្គចែលពូលនាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

នីតិវិធីចាប់ឆ្នោតនេះដែរ គឺមានគោលបំណងរក្សាតុល្យភាពប្រកួតប្រជែងក្នុងទម្រង់ក្រុមចំនួន ៤៨ ដែលបានបង្កើតឡើងដោយ FIFA ដោយនឹងធានាថាក្រុមដែលមានចំណាត់ថ្នាក់កំពូលដូច (អេស្ប៉ាញ) និងលេខ២ អាហ្សង់ទីន គឺស្ថិតនៅផ្ទុយគ្នា បើប្រៀបនឹងក្រុមបារាំង និងក្រុមលេខ៤ អង់គ្លេស។

ជម្រើសជាតិកំពូលទាំង៤ ដែលកំពុងឈរចំណាត់ថ្នាក់កំពូលនេះ នឹងមិនអាចជួបគ្នានោះទេក្នុងវគ្គចែកពូល លុះត្រាអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រទៅសមាត្ថភាពក្រុម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបានទេ ប្រសិនបើក្រុមទាំងនោះឈ្នះវគ្គចែកពូលរបស់ពួកគេ។

សូមជម្រាបផងថា ការចាប់ឆ្នោតវគ្គចែកពូលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cuy 2026 នឹងធ្វើឡើងនៅថ្ងៃទី0៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាពរួមទាំងពហុកីឡដ្ឋាន និងពេលវេលាចាប់ផ្តើមប្រកួត ដែលត្រូវចេញផ្សាយនៅថ្ងៃទី0៦ ខែដដែលនោះ ។

ក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក គឺស្ថិតនៅក្នុងប្រអបទី១ រួមមាន អេស្ប៉ាញ អាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ដែលសុទ្ធជាក្រុមខ្លាំងក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup ។
ខណៈប្រអបទី២ ក៏មានក្រុមក្រូអាត ម៉ារ៉ុក កូឡុំប៊ី អ៊ុយរូហ្គាយ ស្វីស ជប៉ុន សេណេហ្គាល់ អ៊ីរ៉ង់ កូរ៉េខាងត្បូង អេក្វាឌ័រ អូទ្រីស និងអូស្ត្រាលី។

ប្រអបទី៣ ក៏មានក្រុម ន័រវែស ប៉ាណាម៉ា អេហ្ស៊ីប អាល់ហ្សេរី ស្កុតឡែន ប៉ារ៉ាហ្គាយ ទុយនេស៊ី កូតឌីវ័រ អ៊ូសបេគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូង ដែលនេះសុទ្ធតែជាក្រុមទទួលបានកៅអីផ្លូវការចេញពីវគ្គជម្រុះតាមតំបន់ ខណៈនៅរង់ចាំ ៦ក្រុមទៀត ពីការលេងវគ្គជម្រុះតំបន់អឺរ៉ុប ៤ក្រុម និង ២ក្រុមចេញពីវគ្គ FIFA Play-Off ៕