ឥណ្ឌា និងប៉ាគីស្ថាន ប៉ះគ្នាក្នុងពូលតែមួយនៅព្រឹត្តិការណ៍ T20 World Cup 2026
26-11-2025 10:17
(បរទេស)៖ ក្រុមប្រឹក្សាកីឡាគ្រីឃីតអន្តរជាតិ (ICC) បានប្រកាសពីការចាប់ឆ្នោតនៅថ្ងៃអង្គារថា ក្រុមជម្រើសជាតិឥណ្ឌា និងជម្រើសជាតិប៉ាគីស្ថាន ស្ថិតក្នុងពូល A ដែលជាគូប្រជែងដ៏ខ្លាំងនឹងប៉ះគ្នាក្នុងការប្រកួតពានរង្វាន់ Twenty 20 World Cup 2026 ។
ខណៈការប្រកួតរបស់ក្រុមទាំង២ នឹងរៀបចំឡើងនៅទឹកដីកណ្តាលប្រទេសស្រីលង្កា បន្ទាប់បញ្ហានយោបាយរវាងប្រទេសទាំងពីរ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ហើយស្ថិតក្នុងពូល A នេះដែរ ក៏មានក្រុមសហរដ្ឋអាមេរិក ណាមីប៊ី ហូឡង់ ដោយក្រុមឥណ្ឌា ជាម្ចាស់ផ្ទះការប្រកួត ។
គ្រាដែលកម្មវិធីការប្រកួតដែលមានក្រុមចំនួន២០ ចែកចេញជា ៤ពូលនេះ នឹងត្រូវលេងនៅទីលានចំនួន៨ ខណៈ ៥ទីតាំងមាននៅប្រទេសឥណ្ឌា និង ៣កីឡដ្ឋានទៀតលេងនៅស្រីលង្កា ដែលវគ្គជម្រុះនេះចាប់ផ្តើមពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាកីឡាគ្រីឃីតអន្តរជាតិ (ICC) ។
សូមជម្រាបផងថា សម្រាប់ព្រឹត្តិការណ៍នេះជាលើកទី១០ ហើយក្នុងរបៀបចំប្រកួតកីឡាគ្រីឃីតជើងឯកពិភពលោក Men's T20 World Cup ហើយឆ្នាំ២០២៦ នេះ គឺមានសហម្ចាស់ផ្ទះរួមគ្នារវាងប្រទេសឥណ្ឌា និងស្រីលង្កា ខណៈជម្រើសជាតិឥណ្ឌា គឺជាក្រុមការពារតំណែងជើងឯក២០២៤ ៕






