អ្នកកំពង់ស្អឺចាំទទួលផង! ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស «DAZZ TOUR CONCERT RIDE THE BEAT» ប្រជុំដោយតារាចម្រៀងល្បីៗបានទៅដល់ហើយ!

26-11-2025 15:32

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗ បានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ អ្នកកំពង់ស្ពឺ ចាំទទួលផងណា!។

នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅក្បែរផ្សារត្រពាំងក្រឡឹង ឃុំគរីវ័ន្ត ស្រុកភ្នំស្រួច ចាប់ពីម៉ោង៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ, កញ្ញា តន់ ចន្ទសីម៉ា ,លោក សុវត្ថិ មុនីវណ្ណ , លោក សុវត្ថិ សិរីវុឌ្ឍ និង បេក្ខជនកម្មវិធីប្រឡងចម្រង CAMBO RAPPER ជាដើម...។

ដោយឡែកនៅថ្ងៃទី៣០ ខែវិច្ឆិកា ទស្សនិកជននឹងជួបជាមួយតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា និង កញ្ញា លីនដា , លោក រាជ ប្រាថ្នា និងលោក Nak Fake។ ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ៕

https://www.facebook.com/share/v/17aUW72SHb/?mibextid=wwXIfr