ក្រុមហ៊ុន «Bravo 24/7 Emergency Services» បើកការប្រកួតធ្វើការរេចនានិមិត្តសញ្ញា «Company Logo» យ៉ាងទូលំទូលាយទូទាំងប្រទេស ឈ្នះប្រាក់ ៥,០០០ដុល្លារ
26-11-2025 15:34
(ភ្នំពេញ)៖ ជាមួយការប្រកួតប្រជែងនេះដែរ ក៏ជាការបើកឱកាសការអភិវឌ្ឍន៍ លើកម្លាំងការងារកម្មករជំនាញលើវិស័យ បណ្តាញទឹក អគ្គិសនី និងម៉ាស៊ីនត្រជាក់ បរិក្ខាត្រជាក់ ក៏ដូចជាលើផ្នែកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព។
ឬជាសាអង់គ្លេសហៅថា «MEP & Safey»។
ការប្រកួតប្រជែងរចនានិមិត្តសញ្ញាក្រុមហ៊ុន (Company Logo) អ្នកទទួលបានជ័យលាភី នឹងទទួលបានរង្វន់ធំជាទឹកប្រាក់ ៥,០០០ដុល្លាអាមេរិក ឬស្មើនឹងប្រមាណ ២០លានរៀល បន្ថែមពីលើទៀតនោះ ក៏នឹងទទួលបានឱកាសកិច្ចសន្យាការងារយូរអង្វែង ជាមួយនឹងក្រុមហ៊ុននេះផងដែរ។ រីឯអ្នកទទួលបានការវាយតម្លៃពិន្ទុខ្ពស់បំផុតទាំង៥ ក៏នឹងទទួលបានឱកាសចូលរួមការងារជាមួយក្រុមហ៊ុននេះដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Bravo 24/7 Emergency Services ជាក្រុមហ៊ុនដែលនាំមកនូវបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយ ក្នុងវិស័យ MEP & Safety. កម្រឹតទទួលផ្តល់សេវា ២៤ម៉ោង ៧ថ្ងៃ (រាល់ថ្ងៃ គ្រប់ពេលវេលាមិនសម្រាក)។
លើសពីនោះក្រុមហ៊ុន Bravo 24/7 Emergency Services ក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស បង្ហាត់បង្រៀនជំនាញ ផ្តល់ការងារពេញម៉ោង (Full Time) និងក្រៅម៉ោង (Part Time) ដល់យុវជនខ្មែរផងដែរ។ ក្រុមហ៊ុននេះ មានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុនធំៗ មកពីប្រទេសអូស្ត្រាលី និងអឺរុប ដែលមានជំនាញ និងបទពិសោធន៍ច្រើនទសវត្ស៕




