ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនគួររំលង!

26-11-2025 19:44

(ភ្នំពេញ)៖ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ការប្រកួតប្រភេទ PRO-AM ក្នុងព្រឹត្តិការណ៍ Vattanac Legends Championship: Legacy Edition នឹងផ្តល់ឱកាសដ៏ពិសេសជូនសាធារណជន និងអ្នកស្នេហាកីឡាវាយកូនហ្គោល អាចចុះឈ្មោះចូលរួមប្រកួតដោយផ្ទាល់ជាមួយកីឡាករជើងឯកលំដាប់អន្តរជាតិ (Golf Legends)។

ជាមួយនឹងកញ្ចប់តម្លៃពិសេសត្រឹមតែ ២៥០ដុល្លារ សម្រាប់មួយរូបក្នុងមួយវគ្គ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញដែលមានតម្លៃសរុបរហូតដល់ ៣៥០ដុល្លារ រួមមាន៖

* ឱកាសពិសេស៖ ប្រកួតប្រជែងដោយផ្ទាល់ជាមួយកីឡាករជើងឯកលំដាប់ពិភពលោក
* ផ្តល់ជូនអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់
* កាដូអនុស្សាវរីយ៍៖ ដបទឹកគុណភាពខ្ពស់ពីម៉ាកយីហោ BOSS
* ប័ណ្ណទឹកប្រាក់៖ ចំនួន ៥០ដុល្លារ នៅសណ្ឋាគារ Hotel KVL
* ប័ណ្ណទិញទំនិញ៖ ចំនួន ៥០ដុល្លារ សម្រាប់ចំណាយក្នុងហាងលក់សម្ភារៈវាយកូនហ្គោល
* ទទួលបានប្រអប់សំងាត់ Mystery Box ដ៏ពិសេសពីក្រុមហ៊ុន វឌ្ឍនៈ។​

សូមបញ្ជាក់ថា ចំនួនបេក្ខជនសម្រាប់ការចូលរួមប្រកួតមានកំណត់។​
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រនេះ សូមរួសរាន់ចុះឈ្មោះតាមរយៈព័ត៌មានខាងក្រោម៖
លេខទូរស័ព្ទ៖ +855 97 439 4020 | 087 827 168
អ៊ីមែល៖ [email protected]
ទីតាំង៖ វឌ្ឍនៈ ហ្គោលរីហ្សត (https://maps.app.goo.gl/ZmsZpdWp2Dhoc1DH8