ការប្រកួតរចនាសំបកបាវថ្មីរដូវកាលទី១ ក្រោមប្រធានបថ «ផលិតផលខ្មែរ រចនាបថខ្មែរ» រកឃើញម្ចាស់ជ័យលាភីហើយ!
27-11-2025 11:13
(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ២០២៥ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh (Metropole Underground) មានការអញ្ជើញផ្ដល់កិត្តិយសដោយអ្នកឧកញ៉ា លាង ពៅ (ភី ធើរ) អគ្គនាយកនៃក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង ក្នុងការអបអរសាទរជ័យជំនះ និងលើកទឹកចិត្តដល់ស្នាដៃឈ្នះ Top 20 Winners ចូលរួមក្នុងពិធីជប់លៀង ពិសារអាហារពេលល្ងាចជុំគ្នា និងមានការប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី៖
- ជ័យលាភីលេខ១ ទូរស័ព្ទទំនើប Samsung S25 Ultra។
- ជ័យលាភីលេខ២ ទូរស័ព្ទទំនើប Samsung Tablets។
- ជ័យលាភីលេខ៣ ទូរស័ព្ទទំនើប Samsung a56។
ក្រៅពីនេះទាំង ២០នាក់ នឹងទទួលបាន៖
- Coupon តម្លៃ ៥០ដុល្លារ សម្រាប់ប្រើប្រាស់នៅ Chip Mong Retail ចំនួន ២០ Coupons។
- ប័ណ្ណសរសើរ (Recognition Latter) ដើម្បីសរសើរ និងលើកកម្ពស់ម្ចាស់ស្នាដៃទាំង ២០។
គួរបញ្ជក់ផងដែរថា ការជ្រើសរើសស្នាដៃទាំងនេះ គឺបានប្រព្រឹត្តទៅក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពីសាធារណជនទូទាំប្រទេសតាមរយៈការបោះឆ្នោត (Vote) លើផេកផ្លូវការ Camel Cement Cambodia
ចុងក្រោយនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង សូមថ្លែងអំណរគុណដល់សាធារណជនដែលបានចូលរួមទាំងអស់ និងអ្នកគាំទ្រប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង ដែលជាផលិតផលខ្មែរដើម្បីខ្មែរ។
ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់ តជំនាន់៕









