កម្រណាស់! អ្នកបាត់ដំបងឈ្នះរង្វាន់ ១៣០លានពីប៊ូសស្រ្តង G-Devith មកច្រៀងអបអរ

27-11-2025 11:19

(ភ្នំពេញ)៖ អ្នកបាត់ដំបង បើមិនបានទៅចូលរួម គឺខកចិត្តលំដាប់ VIP ហើយ។ កំពូលតារារ៉េបលោក G-Devith នឹងមកច្រៀងអបអរអ្នកស្រុកកំណើតខ្លួនឈ្នះរង្វាន់សេដ្ឋីក្មេង ១៣០លានរៀលពីប៊ូសស្រ្តង ក្នុងនោះក៏មានវត្តមាន OG, Emi និងតារាចម្រៀងជាច្រើនរូបទៀត ក្នុងព្រឹត្តការណ៍ «BoostrongConcert» ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅតារាងបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង។

សូមជម្រាបដែថា ប្រគុំតន្រ្តីប៊ូសស្រ្តង នៅបាត់ដំបងនេះ បងប្អូនអាចចូលរួមដោយឥតគិតថ្លៃ ដូច្នេះអ្នកបាត់ដំបងណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។ ជាពិសេស ទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំងថាមពលស្រែកច្រៀងរាំឱ្យណាណីម្ដងមើលប៉ុន្តែពេលគាស់ប៊ូសស្រ្តង ញុំា កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។

ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ ហើយមានរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតអ្នកភ្លាមៗ៕