ប្លែកខ្លាំង! វីដេអូស្ពតពាណិជ្ជកម្មលើកដំបូងគេរបស់ ស៊ីម៉ងត៍វី បានចេញជាចម្រៀងមួយបទកន្ត្រាក់អារម្មណ៍ជាងសំណង់ជាច្រើនរូប!

27-11-2025 14:32

(ភ្នំពេញ)៖ ការបង្ហាញខ្លួនថ្មីបំផុតរបស់ ស៊ីម៉ងត៍វី បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹង វីដេអូស្ពតពាណិជ្ជកម្មចម្រៀង ដែលមានចង្វាក់ស្ទាយសម័យថ្មី រៀបរាប់ពីគុណភាព និងភាពរឹងមាំនៃស៊ីម៉ងត៍វីរបស់ក្រុមហ៊ុនជីបម៉ុង។ បទចម្រៀងនេះ មិនត្រឹមតែបង្ហាញពីគុណភាពនៃផលិតផលទេ ប៉ុន្តែបានបញ្ជាក់ពីអត្តសញ្ញាណថ្មីរបស់ស៊ីម៉ងត៍វីដោយរួមបញ្ចូលជាមួយស្នាដៃសិល្បៈដែលបានបង្ហាញពីការរីកចម្រើនរបស់ផលិតផលខ្មែរ និងបច្ចេកវិទ្យាបែបទំនើប។

តាមពាក្យអ្នកតំណាងក្រុមហ៊ុន បានឱ្យដឹងថា៖ «យើងចង់ឲ្យស៊ីម៉ងត៍វី មិនត្រឹមតែជាផលិតផលសំណង់ទេ ប៉ុន្តែជាផ្នែកមួយនៃការរំសាយអារម្មណ៍ ធ្វើឱ្យស្រស់ស្រាយពេលបានឮបទចម្រៀងនេះ»

សម្រាប់អ្នកចង់ទស្សនាបទចម្រៀងពេញ អាចចូលមើលtតាមរយះគណនីផ្លូវការរបស់ V Cement cambodia ទាំង នៅលើ Facebook និង TikTok ឬ ចុចលើតំណភ្ជាប់ខាងក្រោមនេះ: https://www.tiktok.com/@v.cement.cambodia/video/7567589659878886677

យ៉ាងណាមិញថ្មីៗនេះ ស៊ីម៉ងត៍វី ក៏មានការប្រកួតហ្គេម បង្ហាញពីចង្វាក់រាំការងារសំណង់ ដោយមានសន្ទុះជាងៗជាច្រើនបានចូលរួមលេងលើកម្មវិធី Tiktok ដោយមានរង្វាន់ Samsung ទំនើបជាច្រើនគ្រឿង រួមទាំង អាវយឺតដ៏ស្រស់ស្អាតជាច្រើនរង្វាន់។ តើធ្វើបែបណាទើបអាចឈ្នះរង្វាន់បទស៊ីម៉ងត៍វី?

ជាដំបូងអ្នកចូលរួមសូមចូលទៅកាន់គណនីទីកតុក «V Cement Cambodia» ឬ ចុចលើលីងខាងក្រោម៖ ហើយចុចលើវីដេអូ បទចម្រៀងស៊ីម៉ងត៍វី និងចុចលើ សញ្ញាបទភ្លេងឬ «Music» និងបន្តចុចលើ ប្រើប្រាស់ភ្លេង ឬ «Use Sound» រួចអ្នកអាចថតបង្ហោះជាការស្រេច។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតប្រជែងខាងលើក៏មានលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យអ្នកចូលរួមអនុវត្តផងដែររួមមាន៖
-អ្នកចូលរួម លេងបទស៊ីម៉ងត៍ វី ក្នុង Tiktok ស៊ីម៉ងត៍វី ។
-ប្រើប្រាស់កាយវិការ ជាការងារសំណង់ប្រចាំថ្ងៃ។
- Mention V Cement Cambodia ក្នុង Caption។
-មិនអាចមានបាវស៊ីម៉ងត៍ក្រៅពីបាវស៊ីម៉ងត៍វីក្នុងវីដេអូបាននោះទេ។
-អ្នកដែលមានអ្នកទស្សនា( View) ច្រើនជាងគេនឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃទំនើប និង អាវវីដ៏ស្រស់ស្អាតរហូតដល់ ១៥០អាវ។
តើពុកម៉ែបងប្អូនបានសាកលេងជាមួយភ្លេង វី ហើយឬនៅ?៕