ក្រសួងពាណិជ្ជកម្ម បន្ដសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយប្រេងម៉ាស៉ីន, ប្រេងរំអិលសម្រាប់រថយន្ដ TOYOTA  ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

27-11-2025 15:11

(ភ្នំពេញ)៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចេញសេចក្ដីជូនដំណឹងពី ការបន្ដសុពលភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូលចែកចាយផ្តាច់មុខ លើប្រេងម៉ាស៉ីន, ប្រេងរំអិលសម្រាប់រថយន្ដតូយ៉ូតា ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពីក្រសួងពាណិជ្ជកម្ម ។

សួងពាណិជ្ជកម្ម ឯកភាពបន្តសុពលភាពកត់ ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្តពាក់ម៉ាកខាងលើនៅកម្ពុជា របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្ដសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៉ីន, ប្រេងរំអិលសម្រាប់រថយន្ដតូយ៉ូតា ដែលទទួលបានពីក្រុមហ៊ុន TOYOTA JIDOSHA KABUSHIKI KAISHA (TOYOTA MOTOR CORPORATION) ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូលផ្តាច់មុខរបស់ម្ចាស់ម៉ាកដែលក្រសួង បានតម្កល់ទុករួចហើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖