ឱកាសទទួលបានអាហារូបករណ៍100% លើតម្លៃសិក្សានៅសាលាអន្តរជាតិ ប្រូមស៍ហ្គ្រូវកម្ពុជា (BISC) មកពីចក្រភពអង់គ្លេស

28-11-2025 10:27

ដោយមានការគាំទ្រពីសំណាក់សាលាប្រូមស៍ហ្គ្រូវ នៅចក្រភពអង់់គ្លេស និងពីស្ថានទូតនៃចក្រភពអង់គ្លេស ក៏ដូចជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយគុណភាពអប់រំ និងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា និង ជាការលើកទឹកចិត្តដល់កុមារៗដែលមានទេពកោសល្យ ខាងផ្នែក សិល្បៈគំនូរ សំណេរ និង បច្ចេកវិទ្យា (Robotic) នៅថ្ងៃសៅរ ទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ សាលាអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាពលើ៣វិញ្ញាសារខាងលើ ដើម្បីជ្រើសរើសយកកុមារ ដែលមានអាយុពី ៥ ដល់ ១០ឆ្នាំ ចូលរួមប្រកួតប្រជែង។
ការប្រកួតប្រជែងក្នុងវិញ្ញាសារនីមួយ នឹងជ្រើសរើសជ័យលាភី៣រូប ដោយជ័យលាភីលេខ១ នឹងទទួលបានអាហាររូបករណ៍១០០% ជ័យលាភីលេខ២ ទទួលបាន៨០% និង ជ័យលាភីលេខ៣ ទទួលបាន ៧០% លើតម្លៃសិក្សារហូតដល់បញ្ចប់ថ្នាក់ទី១២ដូចៗគ្នា នៅសាលាអន្តរជាតិប្រូមស៍ហ្គ្រូវ ដែលមានដើមកំណើតមកពីចក្រភពអង់គ្លេស ដោយទំហំទឹកប្រាក់សរុបសម្រាប់អាហារូបករណ៍ទាំង៣វិញ្ញាសារ មានចំនួនជាង១លានដុល្លាអាមេរិក។ លើសពីនេះទៅទៀត កុមារសំណាងជ័យលាភីទាំងអស់ក៏នឹងទទួលបានរង្វាន់បន្ថែមផ្សេងៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងខាងលើ សាលាអន្តរជាតិប្រូមស៍ហ្រ្គូវកម្ពុជា ផ្តល់ជូនកុមារមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។

ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស គ្រាន់តែទាក់ទងទៅកាន់លេខទូរសព្ទរបស់សាលាដូចមានបង្ហាញនៅខាងក្រោម ឬ អាចទៅចុះឈ្មោះដោយផ្ទាល់នៅការិយាល័យផ្តល់ព័ត៌មានរបស់សាលា នៅអាសយដ្ឋានលេខ២៧០ ផ្លូវ១៩២៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច នៅរៀងរាល់ម៉ោងធ្វើការ ហើយការចុះឈ្មោះចូលរួម អាណាព្យាបាលគ្រាន់តែបង់ប្រាក់ចំនួន១០$ ប៉ុណ្ណោះសម្រាប់បេក្ខជនមួយរូប នោះកុមារនឹងមានឱកាសមានសំណាងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ លំដាប់ពិភពលោក រហូតដល់ចប់ការសិក្សាកម្រិតចំណេះទូទៅថ្នាក់ទី១២ ដែលមានទឹកប្រាក់សរុបប្រហាក់ប្រហែលទៅនឹង២០ម៉ឺនដុល្លារ សម្រាប់ជ័យលាភីលេខ១ៗ ក្នុងមួយវិញ្ញាសារ។

សូមរួសរាន់ឡើង ពីព្រោះចំនួនមានកំណត់។ នេះគឺជាឱកាសដើម្បីទទួលបានអនាគតដ៏ភ្លឺស្វាង ដែលអាចនឹងមានតែម្តងគត់!
ព័ត៌មានលម្អិត សូមទាក់ទងតាមទូរស័ព្ទលេខ/តេលេក្រាម ០១២ ៧១៨ ៥៥៥ ឬ ០១៦ ៧១៨ ៥៥៥