គន្លឹះសម្រាប់អាជីវកម្មរីកចម្រើនជាមួយកម្មវិធី Diploma in IFRS for SMEs

28-11-2025 10:38

(ភ្នំពេញ)៖ ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងឆ្ពោះទៅកាន់ភាពប្រកួតប្រជែងខ្លាំង ការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុ ក្លាយជាកត្តាសំខាន់បំផុត ជាពិសេសសម្រាប់សហគ្រាសអាជីវកម្មតូច និងមធ្យម (SMEs)។ ដើម្បីឱ្យសហគ្រាសទទួលបានជោគជ័យក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម គឺជាកត្តាចាំបាច់សម្រាប់ ការរាយការណ៍ហិរញ្ញវត្ថុអោយបានត្រឹមត្រូវ និងតម្លាភាព។

Diploma in IFRS for SMEs ជាកម្មវិធី បណ្តុះបណ្តាលដែលផ្តោតលើការយល់ដឹង និងអនុវត្តស្តង់ដា IFRS សម្រាប់អាជីវកម្មតូច និងមធ្យម។ វគ្គសិក្សានេះបានផ្តល់ចំណេះដឹង និងសារៈសំខាន់ដែលជាកត្តាចាំបាច់ដល់ម្ចាស់ក្រុមហ៊ុន គណនេយ្យករ សវនករ និងគណនេយ្យករសាធារណៈ នៅក្នុងប្រទេសកម្ពុជារួមមាន៖

១៖ បង្កើនភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីជួយឱ្យសហគ្រាសរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ ជាក់លាក់ និងមានតម្លាភាព។
២៖ ពង្រឹងទំនុកចិត្តពីវិនិយោគិន និងឥណទាន។
៣៖ ផ្តល់គោលការណ៍សាមញ្ញ និងស្តង់ដាជាសកល ដែលអាចប្រៀបធៀបប្រតិបត្តិការ និងដើមទុនរបស់ SMEs ជាមួយសហគ្រាសផ្សេងៗទៀតបានយ៉ាងងាយស្រួល។
៤៖ ជួយលើកកម្ពស់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យម្ចាស់សហគ្រាសយល់ច្បាស់ពីចំណូល ការចំណាយ ទ្រព្យសកម្ម និងបំណុល ក៏ដូចជាកែលម្អសមត្ថភាពការសម្រេចចិត្តក្នុងការ គ្រប់គ្រងអាជីវកម្ម។
៥៖ គាំទ្រការរីកចម្រើនអាជីវកម្មរយៈពេលវែង ដោយមានរបាយការណ៍ហិរញ្ញវត្ថុដែលមានគុណភាព និងអាចរៀបចំផែនការអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនប្រកួតប្រជែង និងពង្រីកទីផ្សារបានប្រសើរជាងមុន។

ដោយយល់ឃើញពីតម្រូវការកំពុងកើនឡើងនេះ CamEd Business School បានបើកវគ្គបណ្តុះបណ្តាល កម្មវិធី Diploma in IFRS for SMEs ដើម្បីគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នកគណនេយ្យ ក្រុមហ៊ុន និងសហគ្រាសជាតិ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើស្តង់ដាអន្តរជាតិ ដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញ និងមានបទពិសោធន៍ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុជាច្រើនឆ្នាំ។

ឥឡូវនេះ CamEd Business School កំពុងតែបើកទទួលការចុះឈ្មោះនិស្សិតសម្រាប់វគ្គសិក្សាថ្មី កម្មវិធី Diploma in IFRS for SMEs ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។ និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://apply.cam-ed.com/ifrs-register ហើយ CamEd Business School រីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 010 986 523 / 070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៊ីមែល [email protected]