អ្នកប្រយុទ្ធ អេ អាំម៉ារីនភូថង បានដាក់ខ្សែក្រវ៉ាត់ GANZBERG របស់ខ្លួន ត្រៀមជួបសងសឹក ជាមួយកីឡាករ អង់គ្លេស អាប់ដូរ៉ាម៉ាននៅថ្ងៃបុណ្យសមុទ្រដ៏ធំ ក្នុងខេត្តកោះកុងចុងខែនេះ ANZBERG លើស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភណលោក!
28-11-2025 10:41
(ភ្នំពេញ)៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert។
មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពី មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង និង លេចឡើងជាថ្មីម្ដងទៀត។ ដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូបព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីម៉ោង៨ យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បងប្អូននឹងបានជួបជាមួយកំពូលIdol ក្នុងដួងចិត្តព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិនិងអន្តរជាតិ។
ជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំង ដឹងតែកក្រើកសង្វៀន GANZBERG ហើយ ដោយក្នុងនោះរួមមាន៖ ម៉ឺន មេឃា អេ អាំម៉ារីនភូថង ផានិត គុនខ្មែរ សេងទ្រី គុនខ្មែរនិងកីឡាករគុនខ្មែរជាច្រើនរូបទៀត ក្នុងកម្មវិធី GANZBERG Kun Khmer Tour Concert ព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំមួយនេះ GANZBERG បាននាំយកគុនខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបានចូលរួមធ្វើឲ្យវិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន តាមរយៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តកោះកុង ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើននៅក្នុងព្រឹត្តិការណ៍មួយនេះ៕







