សោរមុខសុវត្ថិភាពរបស់ ABA នាំឲ្យសេវាធនាគារកាន់តែសុវត្ថិភាព និងឆ្លាតវៃជាងមុននៅលើកម្មវិធី ABA Mobile
28-11-2025 12:52
(ភ្នំពេញ)៖ ធនាគារ ABA បានបន្តឈានមុខគេលើនវានុវត្តន៍ធនាគារឌីជីថល ជាមួយនឹងមុខងារ សោរមុខសុវត្ថិភាព «FacePass Secure» ដែលជាមុខងារសម្គាល់ផ្ទៃមុខ នៅក្នុងកម្មវិធី ABA Mobile ដ៏ល្បីដែលបង្កើនសុវត្ថិភាព និងភាពងាយស្រួល។
មុខងារសុវត្ថិភាពនេះ ប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខទំនើប ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការសំខាន់ៗ នៅក្នុងABA Mobile។ ចំណុចសំខាន់នោះគឺ មុខងារ FacePass ដើរតួជំនួសពាក្យសម្ងាត់ដែលធ្លាប់ប្រើពីមុនមក។ ការផ្លាស់ប្តូរមកប្រើមុខងារនេះ នឹងសម្រួលដល់អ្នកប្រើប្រាស់ឲ្យកាន់តែងាយស្រួល លែងបារម្ភខ្លាចភ្លេច ឬខ្លាចគេដឹង ឬត្រូវបានគេលួច ព័ត៌មានបើកចូលគណនីដូចមុនទៀតហើយ។
ដំណើរប្រតិបត្តិការរបស់មុខងារ FacePass នេះប្រើពេលមិនដល់ ៣០វិនាទីផង ជាមធ្យមដោយគ្រាន់តែរផ្ទៀងផ្ទាត់ selfie នៅពេលដែលប្រតិបត្តិការដែលមានទំហំទឹកប្រាក់ច្រើន ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនដែលទាំងនេះធានាទាំងល្បឿន និងសុវត្ថិភាព។
លើសពីនោះទៀត FacePass គឺជាមុខងារសុវត្ថិភាពរបស់ធនាគារ ABA នៅក្នុងកម្មវិធី ABA Mobile ដោយមិនត្រូវច្រឡំជាមួយនឹង Face ID របស់ Apple នោះទេ។ ខណៈពេល ដែល Face ID គឺជាវិធីសាស្ត្រផ្ទៀងផ្ទាត់ កម្រិតឧបករណ៍សម្រាប់ iPhones FacePass ដំណើរការទាំងឧបករណ៍ iOS និង Android ដែលបំពាក់ដោយកាមេរ៉ាខាងមុខ។
លោក Zokhir Rasulov ប្រធានផ្នែកឌីជីថលនៃធនាគារ ABA បានឲ្យដឹងថា «FacePass Secure តំណាងឱ្យការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងសុវត្ថិភាពធនាគារចល័ត និងបទពិសោធន៍អ្នកប្រើប្រាស់។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ខណៈដែលផ្តល់អាទិភាពដល់ភាពងាយស្រួល»។
ទន្ទឹមគ្នានេះ លោក Zokhir Rasulov បានលើកជាឧទាហរណ៍ថា ប្រសិនបើអ្នកផ្ទេរចំនួនទឹកប្រាក់ធំ ជាងការកំណត់ជាមុនរបស់អ្នក FacePass នឹងតម្រូវឱ្យមានការផ្ទៀងផ្ទាត់ផ្ទៃមុខផ្ទាល់ មានន័យថា គ្មាននរណាម្នាក់សូម្បីតែអ្នកដែលស្គាល់លេខ PIN របស់អ្នកអាចបញ្ចប់ប្រតិបត្តិការដោយគ្មានវត្តមានរបស់អ្នក៕






