ទីផ្សារថយន្ត RAM នៅស្រុកខ្មែរចាប់ផ្តើមមានសន្ទុះកើនឡើង និងចរាចរណ៍តាមដងផ្លូវច្រើន ជាពិសេស RAM 1500 REBEL

28-11-2025 14:34

(ភ្នំពេញ)៖ ជាទូទៅរថយន្ត Pick-up គឺពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ដោយសារភាពរឹងមាំ សមត្ថភាពដឹកជញ្ជូន និងអាចបើកបរបានទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវលំបាក។ Ford Ranger គឺជារថយន្ត Pick-up ដែលមានប្រជាប្រិយភាពខ្លាំងបំផុតមួយនៅកម្ពុជា។

វាត្រូវបានគេស្គាល់ថាមានកម្លាំងខ្លាំង ធន់ រូបរាងទាក់ទាញ និងមានបច្ចេកវិទ្យាទំនើប។ មានជម្រើសម៉ាស៊ីន និងការកំណត់រចនាសម្ព័ន្ធជាច្រើន ដែលស័ក្តិសមសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម។

រថយន្ត RAM 1500 REBEL ក៏កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយយើងបានចាប់ផ្តើមឃើញចរាចរណ៍តាមដងផ្លូវនៅកម្ពុជាច្រើន ជាពិសេស RAM 1500 REBEL ដោយសាររថយន្តប្រភេទនេះមានភាពធន់ រឹងមាំ ធំទូលាយ និង Interior Design ប្រភេទ Luxury ជាមួយតម្លៃពន្ធនាំចូល 0% និងបំពាក់មកជាមួយ Options ទំនើបៗជាច្រើនដូចជា៖ ម៉ាសុីន Hurricane 3.0L Twin Turbo Engine 420 horsepower, ចង្កៀងបំភ្លឺផ្លូវ និងភ្លើងកាត់អ័ព្ទ LED, ស៊ីមាំងភ្លោះ, ប្រព័ន្ធលំហូរខ្យល់នៅលើគំរបម៉ាស៊ីន, ពូកស្បែកប្រភេទប្រណិត , កុងទ័រ Digital ( Digital Cluster Display ) ,កៅអីជួរទីពីរធំទូលាយ និងមានផាសុកភាព, 9-Alpine Speaker, អេក្រង់ធំ Touch Screen 12 inhes - Uconnect ហើយមានក្នុងស្តុកស្រាប់ មិនរងចាំយូរ ជាមួយជម្រើសពណ៏ជាច្រើនសម្រាប់ជ្រើសរើស។

ក្រុមហ៊ុន RMA Cambodia តែងតែបាននាំចូលមកនូវរថយន្តទំនើបៗ ប្រភេទរថយន្ត Pick-up ដែលកំពុងពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិក មកចែកចាយនៅទីផ្សារនៅកម្ពុជា។ រថយន្ត Pick Up របស់អាមេរិក និងត្រូវបានស្គាល់ថាជារថយន្ត Pick Up ប្រភេទ Luxury ដែលអាចផលិតកម្លាំងសេសបានរហូតដល់ : RAM 1500 Rebel 420សេស ហើយសម្រាប់ RAM RHO អាចផលិតឡើងរហូតដល់ 540 សេស ។

រថយន្ត RAM គេទទួលស្គាល់ថាជារថយន្ត Pick up , Performance, Luxury ។ ថ្មីៗខាងមុខនេះគឺ RAM នឹងមានសមាជិកថ្មីនឹងមកដល់ហើយគឺ RAM 1500 RHO ២០២៦ ដែលជាកំពូលរថយន្ត Spec សម្រាប់ត្រកូលរថយន្ត Pick Up របស់ RAM ក្នុងឆ្នាំ២០២៦ ខាងមុខនេះ៕