Van Persie ដាក់កូនប្រុសចូលលេងក្នុងក្រុមធំ Feyenoord ក្នុងនាមគ្រូបង្វឹក ពុំមែនក្នុងនាម ឪពុកឡើយ

28-11-2025 19:25

(បរទេស)៖ លោក Robin van Persie បាននិយាយថា ការសម្រេចចិត្តដាក់កូនប្រុស Shaqueel ឱ្យចូលលេងក្នុងក្រុមធំ Feyenoord នៅពាន Europa League ដែលបានចាញ់ Celtic នាយប់មិញនេះ ក្នុងនាមជាគ្រូបង្វឹក មិនមែនក្នុងនាមឪពុកឡើយ។

នេះមានន័យថា ខ្សែប្រយុទ្ធ Shaqueel van Persie បានដើរតាមគន្លងឪពុក ដែលបានចូលក្នុងក្រុមធំ Feyenoord នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានចំណាយពេលហ្វឹកហាត់ នៅថ្នាលរបស់ Manchester City ២ឆ្នាំ មុនពេលផ្លាស់មក Feyenoord កាលឆ្នាំ២០១៧ និងបានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្លឹបហូឡង់នេះ ក្នុងឆ្នាំ២០២២។

ខាងក្រោមនេះ ជាកីឡាករនានាដែលចូលលេង នៅអំឡុងមានគ្រូបង្វឹកជាឪពុកដឹកនាំ៖

១-កូនប្រុស Jordi Cruyff ត្រូវបានឪពុក Johan Cruyff ដាក់ចូលកាលនៅដឹកនាំ FC Barcelona។

២-កូនប្រុស Jamie Redknapp កាលពីអំឡុងឪពុក Harry Redknapp នៅដឹកនាំ Bournemouth។

៣-កូនប្រុស Alex Bruce ត្រូវបានឪពុក Steve Bruce ដាក់ចូលលេងកាលនៅដឹកនាំ Birmingham និង Hull City។

៤-កូនប្រុស Enzo និង Luca ត្រូវបានឪពុក Zinedine Zinedine ដាក់ចូលលេងកាលដឹកនាំ Real Madrid។

៥-កូនប្រុស Darren Ferguson ត្រូវបានលោកឪពុក Sir Alex Ferguson ដាក់ចូលកាលដឹកនាំ Manchester United។

៦-កូនប្រុស Giuliano Simeone ត្រូវបានឪពុក Diego Simeone ដាក់ចូលលេង ដែលកំពុងដឹកនាំ Atletico Madrid។

៧-កូនប្រុស Daley Blind ត្រូវបានឪពុក Danny ដាក់ចូលលេងនៅអំឡុងលោកដឹកនាំជម្រើសជាតិហូឡង់នៅឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧៕