Women’s World Cup 2031 មាន ៤ប្រទេសសម្រេចរួមគ្នាដេញយកសិទ្ធិរៀបចំ
29-11-2025 09:54
(បរទេស)៖ សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក កូស្តារីកា និងហ្សាម៉ាអ៊ីក បានដាក់ស្នើនៅការដេញថ្លៃជាផ្លូវការរបស់ពួកគេទៅស្ថាប័ន FIFA ដើម្បីប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០៣១ ដែលការដាក់ធ្វើឡើងនៅមុនថ្ងៃផុតកំណត់នៅថ្ងៃសុក្រ។
ការដេញថ្លៃរួមគ្នារវាង ៤ភាគីនេះ គឺជាសំណើតែមួយគត់សម្រាប់ការប្រកួតឆ្នាំ២០៣១ ដោយមានន័យថា នេះជាទម្រង់ផ្លូវការដែលប្រទេសទាំង៤ នឹងទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះរួមគ្នា។ ជាមួយគ្នាក៏មានការដេញថ្លៃរួមគ្នានៅឆ្នាំ២០៣៥ រវាងប្រទេសអៀរឡង់ ស្កុតឡេន និងវែល។
ការស្នើដេញថ្លៃរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក កូស្តារីកា នឹងហ្សាម៉ាអ៊ីក គឺបានដាក់សំណើរទីលាន២០ រួមគ្នា ក្នុងនោះមាន ១៤កន្លែងស្ថិតនៅអាមេរិក ហើយទីក្រុងផ្សេងទៀតដែលត្រូវបានដាក់សម្រាប់ការវាយតម្លៃ គឺមានទីក្រុងម៉ិកស៊ិកស៊ីធី ហ្គាដាឡាចារ៉ា ម៉ុងតេរី និងតូរ៉េអុន ជាមួយនឹងរដ្ឋធានីសាន់ហូសេរបស់ប្រទេសកូស្តារីកា និងរដ្ឋធានីឃីងស្តុន របស់ប្រទេសហ្សាម៉ាអ៊ីក ។
រំលឹកផងថា សហរដ្ឋអាមេរិក ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីដំបូងនៅឆ្នាំ១៩៩៩ និងនៅឆ្នាំ២០០៣ ខណៈម៉ិកស៊ិក ដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ផ្នែកបុរស ២លើកផងដែរ នៅឆ្នាំ១៩៧០,១៩៨៦ ហើយតាមសំណើរនេះ នឹងក្លាយជាលើកដំបូងដែលប្រទេសហ្សាម៉ាអ៊ីក ឬកូស្តារីកា នៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ៕






