Macuga អ្នកជិះស្គីទឹកកកអាមេរិក ជាក្តីសង្ឃឹមមេដាយរដូវរងា Olympics 2026 នឹងខកខានបន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរ
29-11-2025 09:57
(បរទេស)៖ Lauren Macuga ជាកីឡាការិនីជិះស្គីទឹកកកអាមេរិក ដែលត្រូវបានដាក់ក្តីសង្ឃឹមនៅការឈ្នះមេដាយសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងា Milano-Cortina 2026 នឹងត្រូវខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរ ។
រូបនាងបានជួបបានរងរបួសជង្គង់ធ្ងន់ធ្ងរនេះ គឺនៅអំឡុងពេលហ្វឹកហាត់នៅជួរភ្នំ Copper Mountain ស្ថិតនៅរដ្ឋ Colorado នេះបើយោងតាមក្រុមជិះស្គីសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រ។
សូមជម្រាបផងថា កីឡាការិនី Lauren Macuga អាយុ២៣ ឆ្នាំ ពីការប្រកួតរូបនាងធ្លាប់បានឈ្នះមេដាយសំរិទ្ធ Super-G ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៥ កាលពីខែកុម្ភៈ Saalbach ប្រទេសអូទ្រីស ហើយការរងរបួសនេះ ខណៈពេលកំពុងហ្វឹកហាត់ត្រៀមសម្រាប់រដូវកាល World Cup 2025-26 ។




