អេស្ប៉ាញ និងអាល្លឺម៉ង់ ស្មើគ្នា ០-០ រង់ចាំកាត់ក្តីជើងទី២ ផ្តាច់ព្រ័ត្រ Nations League ថ្ងៃទី០២-ធ្នូ

29-11-2025 11:29

(បរទេស)៖ ជំនួបវគ្គផ្តាច់ព្រ័ត្រជើងឯកលីគអឺរ៉ុប UEFA Women's Nations League រវាងក្រុមជម្រើសជាតិស្រ្តីអេស្ប៉ាញ និងអាល្លឺម៉ង់ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីរាត្រីថ្ងៃសុក្រ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រជែងពាន Nations League 2025 ផ្តាច់ព្រ័ត្រជើងទី១ នេះដែរត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Fritz-Walter-Stadion នៃប្រទេសអាល្លឺម៉ង់។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាការិនីចាំទី Cata Coll ដែលបានចូលលេងលើកដំបូងជាមួយអេស្ប៉ាញកាល World Cup 2023 បានរារាំងពីការសម្ពាធយ៉ាងខ្លាំងពីសំណាក់ម្ចាស់ផ្ទះ មុនពេលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០។

ក្រុមទាំងពីរត្រូវប៉ះគ្នាម្តងទៀតនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់ក្តីយកពាន Women's Nations League ធ្វើនៅកីឡដ្ឋាន Estadio Matropolitano ស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕