Flamengo ផ្តួល Palmeiras ដើម្បីលើកពានអាមេរិកឡាទីន Libertadires 2025

30-11-2025 08:50

(បរទេស)៖ Flamengo បានក្លាយជាក្រុមរបស់ប្រេស៊ីលដំបូងគេ ដោយបានឈ្នះពានប្រចាំតំបន់អាមេរិកខាងត្បូង Libertadores គម្រប់ ៤លើក ក្រោយផ្តួល Palmeiras ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតខ្សែការពារ Real Madrid, Manchester City និង Juventus គឺ Danilo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៧។

កីឡាករ Victor Roque និង Everton របស់ Palmeiras សុទ្ធតែមានឱកាសរកគ្រាប់តាមស្មើ ប៉ុន្តែធ្វើពុំបានសម្រេចដដែល នៅពេលស៊ុតប៉ះចំរបារទី។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ CONMEBOL Copa Libertadores ៧សម័យកាលចុងក្រោយនេះ ក្រុមរបស់ប្រេស៊ីលទាំងពីរ Flamengo និង Palmeiras យកអស់ ៥លើកទៅហើយ នៅពេលដែលអ្នកចាត់ការទូទៅ Filipe Luis ក្លាយជាបុរសទី៩ ដែលបានឈ្នះពានធំប្រចាំតំបន់ទាំងនៅជាកីឡាករ និងគ្រូបង្វឹកនៃក្លឹប Flamengo។

Danilo ក៏បានក្លាយជាកីឡាករដំបូងគេដែរ ដែលឈ្នះពាន Libertadores និង Champions League បាន ២លើកដូចគ្នា៕