Max ឈ្នះពានរង្វាន់ Qatar Grand Prix នឹងជាលើកទី៧ ក្នុងរដូវកាលនេះ
01-12-2025 09:36
(បរទេស)៖ អ្នកប្រណាំងរថយន្ត Max Verstappen បើកឱ្យក្រុម Red Bull បានឈ្នះពានរង្វាន់ Qatar Grand Prix 2025 ខណៈនេះជាលើកទី៧ របស់រួបគេក្នុងរដូវលកាលនេះ ជាមួយនឹងកីឡាករ Lando Norris ឈរលេខ២ និង Oscar Piastri ឈរលេខ៣ មុនពេលកម្មវិធីបញ្ចប់រដូវកាលរៀបចំនៅទឹកដី Abu Dhabi ។
តាមរយៈកម្មវិធីប្រណាំងរថយន្ត Formula 1 រដូវកាលនេះ គឺកំពុងមានកីឡាករ ៣នាក់រកបានជ័យលាភីជើងឯក ៧ដងស្មើគ្នាផងដែរ រួមមានកីឡាករ Landro Norris, Max Verstappen និង Oscar Piastri ដ្បិត Landro Norris មានលំដាប់ពិន្ទុខ្ពស់ជាងគេ ៤០៨ពិន្ទុ ។ ហើយក្រុមរថយន្តប្រណាំង McLaren-Mercedes ក៏កំពុងនាំមុខគេ ៨០០ពិន្ទុចំណោមក្រុមរថយន្តទាំង១០ ។
សូមជម្រាបផងថា សម្រាប់កម្មវិធីប្រណាំងបញ្ចប់រដូវកាល Formula 1 2025 ទី២៤ នឹងរៀបចំនៅទឹកដីសហព័ន្ធអារ៉ាប់រួម Abo Dhabi Grand Prix 2025 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូនេះ ៕





