Arsenal នៅនាំមុខកំពូលតារាង PL ក្រោយតាមស្មើ Chelsea មានសមាជិក ១០នាក់
01-12-2025 10:07
(ឡុងដ៏)៖ ការប្រកួតលីគអង់គ្លេស Premier League 2025-26 បានបញ្ចប់សប្តាហ៍ទី១៣ ហើយ ដោយក្រុមកាំភ្លើងធំ Arsenal ដែលជាក្រុមកំពុងនាំមុខគេកំពូលតារាងនោះ បានត្រឹមតាមស្មើជាមួយក្រុម Chelsea ១-១ បន្ទាប់ពីក្រុមតោខៀវលេងតែគ្នា ១០នាក់លើទីលានតាំងពីនាទី៣៨ វគ្គទី១ ។
ក្រុមដឹកនាំដោយលោក Mikel Arteta រកបានគ្រាប់តាមស្មើបាននៅនាទី៥៩ ដោយកីឡាករ Meino ក្រោយពេល Chalobah កូនក្រុមលោក Enzo Maresca រកបាននៅនាទី៤៨ នាំក្រុមតោខៀវរកបាន ២៤ពិន្ទុឈរលេខ៣ ហើយក្រុម Arsenal កើន ១ពិន្ទុស្មើនឹង ៣០ពិន្ទុ ជាមួយក្រុម Manchester City ឈរលេខ២ មាន ២៥ពិន្ទុបណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី១៣ ។
ស្ថិតក្នុងសប្តាហ៍នេះដែរ ឃើញថាក្រុម Liverpool បានបញ្ចប់ភាពអាក់សកម្មនៃជ័យជម្នះមកវិញក្នុងរយៈពេល ៧០ឆ្នាំរបស់ពួកគេ ក្រោយកីឡាករតម្លៃថ្លៃកំណត់ត្រាលីគ Alexander Isak រកបានគ្រាប់ដំបូងក្នុងលីគជាមួយហង្សក្រហម រួមជាមួយ Gokpo ស៊ុតលើក្រុម West Ham United ២-០ ។
ខណៈក្រុមសំបូរអ្នកគាំទ្រ Man United ក៏រកបានជ័យជម្នះលើក្រុម Crystal Palace ២-១ ក្រោយក្រុមបិសាចក្រហមមួយនេះលេងមិនឈ្នះនៅ ៣ប្រកួតមុននោះ នឹងមានរយៈពេល ៩ខែបានលេងចាញ់ Crystal Palace ២-០ ក្នុងទឹកដី Old Trafford ចុងរដូវកាលមុនជើងទី២ ។
ក្រុម Aston Villa ក៏បានឡើងមកឈរនៅលេខរៀងទី៤ ជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Wolverhampton Wanderers ហើយក្រុម Brighton & Hove Albion បានឈ្នះ ២-០ នៅទឹកដី Nottingham Forest ដើម្បីឡើងទៅលេខរៀងទី៥ ផងដែរ ដ្បិតនេះក៏មិនខុសពីរដូវកាលមុនដែល Arsenal និង Chelsea លេងស្មើគ្នា ១-១ ក្នុងជើងទី១ ៕






