សាលា Dreamy School បានបង្កើតភាពសហការជាដៃគូអប់រំសកលជាមួយសាលា Christian Heritage School រដ្ឋ Texas សហរដ្ឋអាមេរិក
01-12-2025 14:26
(ភ្នំពេញ)៖ ថ្មីៗនេះដែរ សាលា Dreamy School បានចុះ MOU ជាមួយសាលា Christian Heritage School រដ្ឋ Texas សហរដ្ឋអាមេរិក «ការចាប់ផ្តើមនៃបណ្តាញអប់រំសកលរបស់សាលា Dreamy School» ភាពសហការជាដៃគូដែលតភ្ជាប់ប្រជាជាតិ តាមរយៈការអប់រំ។
លោកប្រធាន Han-gill Park នៃក្រុមហ៊ុន Atomy បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូអប់រំក្នុងនាមសាលា Dreamy School ជាមួយសាលា Christian Heritage School (CHS) នៅរដ្ឋ Texas សហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខានេះ ដែលមានការចូលរួមពីនាយិកាសាលា CHS លោកស្រី Rachel Wiget បានបង្ហាញពីការចាប់ផ្តើមជាផ្លូវការនៃបណ្តាញអប់រំសកលរបស់សាលា Dreamy School តភ្ជាប់សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សឆ្លងដែន តាមរយៈតម្លៃរួមគឺ ជំនឿ សុចរិតភាព និងឧត្តមភាព។

ការពង្រីកវិសាលភាពសម្រាប់អ្នកដឹកនាំនាពេលអនាគត ភាពជាដៃគូនេះមានគោលបំណងបង្កើតឱកាសសម្រាប់៖
*១៖ កម្មវិធីផ្លាស់ប្តូរ (Exchange Programs) គ្រូបង្រៀន និងសិស្សានុសិស្ស
*២៖ ការបង្កើតកម្មវិធីសិក្សារួមបញ្ចូលគ្នា
*៣៖ បទពិសោធន៍អប់រំលំដាប់អន្តរជាតិ។
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងផ្តល់ឱកាសដល់សិស្សានុសិស្សនូវលទ្ធភាពទទួលបានបរិយាកាសសិក្សាដែលមានស្តង់ដារពិភពលោក ជំរុញការយល់ដឹងអំពីវប្បធម៌ឆ្លងប្រទេស និងលើកទឹកចិត្តឱ្យមានភាពជាអ្នកដឹកនាំដែលចាក់ឫសក្នុងចរិតលក្ខណៈរឹងមាំ និងការយល់ដឹងសកល។

*Dreamy School នៅ Dreamville ក្រុងសៀមរាប នៅពេលដែលសាលា Dreamy School បើកដំណើរការនៅក្នុងគម្រោង Dreamville (ក្រុងសៀមរាប កម្ពុជា) នឹងក្លាយជាផ្នែកមួយនៃបណ្តាញសកលដែលនឹងកំពុងពង្រីកជាផ្លូវការ។
លោកគ្រូអ្នកគ្រូមកពីសាលា CHS នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចែករំលែកវិធីសាស្រ្តបង្រៀន និងគាំទ្រដល់ការអភិវឌ្ឍការសិក្សា និងការបង្កើតស្ពានដ៏មានអត្ថន័យមួយរវាងសហគមន៍អប់រំអាមេរិក និងអាស៊ី។
ទំព័រថ្មីនៃការអប់រំសកលជាមួយនឹងភាពជាដៃគូនេះ សាលា Dreamy School កំពុងឈានមួយជំហានដំបូងឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលអប់រំអន្តរជាតិតភ្ជាប់កូរ៉េ កម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈចក្ខុវិស័យ និងកិច្ចសហការរួមគ្នា។
បណ្តាញអប់រំសកល Dreamy Global Network បានចាប់ផ្តើមជាផ្លូវការហើយ។

សូមជម្រាបថា Dreamy មានកម្មវិធីសិក្សាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ ចំពោះវិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ គឺរៀនតាមរយៈការឆ្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម។ រីឯប្រាក់ចំណេញប្រតិបត្តិការទាំងអស់ ត្រូវបានវិនីយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង។ ចំណែកឯគ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ ព្រមទាំងការចិញ្ចឹមបីបាច់ទាំងសុខភាព ទាំងរាងកាយ និងទាំងការអភិវឌ្ឍន៍ដោយធម្មជាតិ។
កន្លងទៅយើងបានបើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និងប្រទេសហ្វីលីពីននៅឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជា។ សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្ដុះគំនិត ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍបំណិនសង្គមរបស់មនុស្សជំនាន់ក្រោយ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕
*Face book: https://www.facebook.com/share/1CzMRGTcEr/
*Channel: https://t.me/DreamVilleSiemReapNHO




