ក្រុមគីឡូធ្ងន់ទាំង១០ ប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup
01-12-2025 15:12
(បរទេស)៖ នៅសល់តែជាង ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណដាចាប់ផ្តើមហើយ ក្រោមទម្រង់ថ្មីដែលមានរហូតដល់ទៅ ៤៨ក្រុម (ប្រទេស) ឯណោះលេងជុំចុងក្រោយ។
ជាបន្តទៅទៀតនេះ Fresh News Plus សូមបង្ហាញជូននូវក្រុមខ្លាំងៗទាំង១០ ប្រចាំព្រឹត្តិការណ៍ធំលំដាប់ពិភពលោកមួយនេះ ក្រោយពេលរៀបចំបាន ២២សម័យកាលមកនេះ ដោយបានស៊ុតបញ្ចូលទីបានច្រើនជាងគេ តាមរយៈការដកស្រង់ចេញផ្សាយដោយ opera news មានដូចខាងក្រោម៖
១- ប្រេស៊ីស ស៊ុតបាន ២៣៧គ្រាប់ និងឈ្នះពាន ៥លើក
២- អាល្លឺម៉ង់ ស៊ុតបាន ២៣២គ្រាប់ និងឈ្នះពាន ៤លើក
៣- អាហ្សង់ទីន ស៊ុតបាន ១៥២គ្រាប់ និងឈ្នះពាន ៣លើក
៤- បារាំង ស៊ុតបាន ១៣៦គ្រាប់ និងឈ្នះពាន ២លើក
៥- អ៉ីតាលី ស៊ុតបាន ១២៨គ្រាប់ និងឈ្នះពាន ៤លើក
៦- អេស្ប៉ាញ ស៊ុតបាន ១០៨គ្រាប់ និងឈ្នះពាន ១លើក
៧- អង់គ្លេស ស៊ុតបាន ១០៤គ្រាប់ និងឈ្នះពាន ១លើក
៨- ហូឡង់ ស៊ុតបាន ៩៦គ្រាប់ មិនដែលឈ្នះពាន
៩- អ៊ុយរូហ្គាយ ស៊ុតបាន ៨៩គ្រាប់ និងឈ្នះពាន ២លើក
១០- ហុងគ្រី ស៊ុតបាន ៨៧គ្រាប់ មិនដែលឈ្នះពាន៕



