USA កំពុងពិភាក្សារួម ដើម្បីដេញសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028
02-12-2025 10:21
(អាមេរិក)៖ ការពិភាក្សារួមមួយបានកំពុងដំណើរការ សម្រាប់សហរដ្ឋអាមេរិកដើម្បីមានឱកាសទទួលបានសិទ្ធជាថ្មី នៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Copa America 2028 ម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ The Athletic កាលពីថ្ងៃចន្ទ។
សូមបញ្ជាក់ផងថា នេះជាការប្រកួតបាល់ទាត់ផ្នែកបុរស ដែលរៀបចំឡើងក្នុងរយៈពេល ២ឆ្នាំម្តង ខណៈទើបតែបានរៀបចំកាលពីអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានក្រុមជម្រើសជាតិអាហ្សង់ទីនយកបានជើងឯក ដែលពេលនេះក្រុមសហរដ្ឋអាមេរិក ឆ្លងមិនផុតវគ្គជម្រុះពូល C នាមជាម្ចាស់ផ្ទះការប្រកួត ។
ស្ថិតក្នុងសំណើរនេះ CONMEBOL ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង កំពុងពិភាក្សាជាមួយស្ថាប័ន CONCACAF ដែលគ្រប់គ្រងតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន (Caribbean) អំពីលទ្ធភាពផ្តល់សិទ្ធរៀបចំ ដ្បិតឆ្នាំ២០២៨ អាមេរិកក៏ជាម្ចាស់ផ្ទះ Olympics Game ដែលធ្វើឱ្យកាលវិភាគការប្រកួតមានការមមាញឹកផងដែរ ។
សូមជម្រាបផងថា ធ្លាប់ទទួលបានសិទ្ធរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ Copa America បានចំនួន ២លើកមកហើយ មាននៅឆ្នាំ២០១៦ និង២០២៤ ខណៈឆ្នាំ២០១៦ អាមេរិកយកបានលេខ៤ ដូចឆ្នាំ១៩៩៦ ផងដែរ ។
កម្មវិធីប្រកួតនេះដែរ ក្រុមជម្រើសជាតិអាហ្សង់ទីន ជាក្រុមឈ្នះពាននេះ ១៦ដងច្រើនជាងគេ គឺជាក្រុមការពារតំណែងជើងឯក ២ឆ្នាំមុន បន្ទាប់ពីបានយកឈ្នះកូឡុំប៊ី ១-០ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅឯកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida ដោយមានអ្នកគាំទ្រសរុបចំនួន ១,៦លាននាក់បានចូលរួមទស្សនា ។
ជាមួយគ្នានេះ មន្ត្រីសារព័ត៌មាន CONMEBOL បានប្រាប់ The Athletic ថា «នៅមិនទាន់មានអ្វីច្បាស់លាស់នៅដំណាក់កាលនេះទេ នឹងមិនទាន់បានឆ្លើយតបទៅនឹងសំណើនៅឡើយទេ» ៕





