ទីលាន Ice Hockey ថ្មីមួយរបស់អ៉ីតាលី នឹងត្រូវសាកល្បងនៅខែក្រោយ ខណៈអូឡាំពិក ២០២៦ ជិតមកដល់

02-12-2025 10:24

(អ៉ីតាលី)៖ ព្រឹត្តិការណ៍សាកល្បងមួយ នឹងត្រូវធ្វើឡើងនៅខែក្រោយនៅឯទីលាន Ice Hockey លើទឹកកកថ្មីមួយក្នុងទីក្រុង Milan (PalaItalia Santa Giulia ice hockey arena) ដែលអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកកំពុងមមារញឹក ដើម្បីបញ្ចប់ការសាងសងឱ្យទាន់ពេលវេលា សម្រាប់ការប្រកួតអូឡាំពិករដូវរងា ឆ្នាំ២០២៦ ។

ពាក់ព័ន្ធនឹងវឌ្ឍនភាពលើទីលាន Santagiulia បានលេចចេញជាបញ្ហាចម្បងមួយក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវរៀបចំរួមគ្នាដោយទីក្រុង Milan និងទីក្រុង Cortina d'Ampezzo ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ។

អ្នករៀបចំក្នុងស្រុក Milano Cortina Foundation បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការធ្វើតេស្តទីលាននេះត្រូវបានគ្រោងទុកនឹងរៀបចំនៅថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០២៦ ដើម្បីជាជម្រើសល្អក្នុងការធ្វើឱ្យលក្ខខណ្ឌការងារសាងសង និងការដំឡើងសភារក្សទីលានទាំងមូលអាចបញ្ចប់ជាផ្លូវការ ។

វិញ្ញាសាកីឡាហុកគីលើទឹកកក គឺជាព្រឹត្តិការណ៍សំខាន់មួយនៃការប្រកួតអូឡាំពិក ២០២៦ ដោយនឹងមានកីឡាករឆ្នើមៗ មកពីលីគហុកគីអាមេរិកកំពូលៗ ត្រូវបានគេរំពឹងថានឹងចូលរួម។

លោកស្រី Andrea Varnier នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំក្នុងស្រុក ធ្លាប់បានឱ្យដឹងកាលពីខែតុលាថា ទីលាននេះនឹងមានកៅអីប្រហែល ១៥,០០០កន្លែង គឺជាទីកន្លែងប្រកួតកីឡាហុកគីលើទឹកកកមួយក្នុងចំណោមពីរកន្លែងទៀត ហើយត្រូវបានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតថ្មីទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរវាង វានឹងត្រូវបានប្តូរទៅជាមជ្ឈមណ្ឌលសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡា និងការកម្សាន្តផងដែរ ៕