អាតូមីនឹងនាំបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ Atomy Smart Farm ក្នុងការដាំស្រ្តបឺរី ទៅកាន់គម្រោង DreamVille លើទឹកដីសៀមរាប
02-12-2025 15:14
(កូរ៉េ)៖ ក្រុមហ៊ុនអាតូមីជាក្រុមហ៊ុនដ៏ធំប្រចាំប្រទេសកូរ៉េ មានសាខា ២៧ប្រទេស និង មានសមាជិកជាង ១៥លាននាក់ នឹងនាំយកបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ក្នុងការដាំផ្លែស្ត្របឺរីក្នុងសាល(Indoor) ទៅកាន់គម្រោងអភិវឌ្ឍន៍សហគមន៍ទំនើប DreamVille ខេត្តសៀមរាប។ ក្រុមហ៊ុនAtomy Smart Farm បានអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (Smart Farm) បង្កើតឡើងដោយប្រើប្រាស់ប្រព័ន្ធ ICT សម័យថ្មីសម្រាប់ការផលិតបន្លែសុវត្ថិភាពខ្ពស់គ្រប់រដូវ និងគ្មានសារធាតុគីមី។
ប្រព័ន្ធ Smart Farm ត្រូវមានការត្រួតពិនិត្យលក្ខខណ្ឌដាំដុះសំខាន់ៗដូចជា ពន្លឺ LED, សំណើម, សីតុណ្ហភាព, កម្រិត CO₂ និងបរិមាណទឹក ដោយប្រើប្រាស់ hydroponics មិនប្រើដី ជួយកាត់បន្ថយការប្រើប្រាស់ទឹក ៩០% និងបង្កើនផលិតភាពបានរហូតដល់ ៤០ ដង ប្រៀបធៀបនឹងកសិកម្មប្រពៃណី។

Atomy Smart Farm គឺជាផ្នែកមួយនៃក្រុមហ៊ុនអាតូមី នឹងនាំយកបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ទៅក្នុងគម្រោង DreamVille ខេត្តសៀមរាបគោលបំណងបង្កើនជីវភាពរស់នៅមានគុណភាពខ្ពស់ និងប្រកបដោយបរិស្ថានបៃតង ជាពិសេសបង្ហាញនូវសក្ដានុពលនៃបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីគាំទ្រសហគមន៍តំបន់ និងរួមចំណែកសម្រាប់ការអភិវឌ្ឍប្រទេស។

សូមបញ្ជាក់ថា សម្រាប់គម្រោងអភិវឌ្ឍន៍សហគមន៍ទំនើប DreamVille គឺជាសហគមន៍រស់នៅថ្មីមួយដែលត្រូវបានវិនិយោគរួម រវាងក្រុមហ៊ុន Atomy និងក្រុមហ៊ុន N.H.O លើផ្ទៃដីសរុបជាង៣៥ ហិកតា ទីតាំងស្ថិតនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងឃុំស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕
*Face book: https://www.facebook.com/share/1CzMRGTcEr/
*Channel: https://t.me/DreamVilleSiemReapNHO



