ព្រឹត្ដិការណ៍ប្រគំតន្រ្តីដ៏កក្រើក Ganzberg Premium IDOL Tour Concert នឹងរៀបចំ ២ថ្ងៃជាប់គ្នា នៅក្រុងព្រះសីហនុ ដោយ GANZBERG និង Galaxy Navatra

02-12-2025 15:22

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីGanzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី មកលើកនេះ មិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់ Ganzberg និង Galaxy Navatra ។

តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នឹងនាំមកនូវអារម្មណ៍សប្បាយរីករាយតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៌ទំនើបទាន់សម័យ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក Ganzberg Premium IDOL Tour Concert រួមមាន៖ ឧកញ៉ា ខេមរៈ សិរីមន្ត, ខេម, តន់ ចន្ទសីម៉ា, គូម៉ាTempo, ហ៊ិន លីដា, រាជ ប្រាថ្នា, ខាត់ សួស្តី, ជុំ លីណូ,លំសុក្រិត Nak Fake, NANA ជាដើម។

កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីមួយនេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដោយសេរី៕

*GANZBERG ឆ្ងាញ់លើសពីស្រាបៀរធម្មតា Ganzberg a Real German Premium Beer