ជួបតារាចម្រៀងល្បីៗ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស «EXPREZ TOUR CONCERT» នៅលើទឹកដីខេត្តពោធិ៍សាត់ !

02-12-2025 16:05

(ភ្នំពេញ)៖ ចុងសប្តាហ៍នេះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះ នៅលើទឹកដីខេត្តពោធិ៍សាត់។

សម្រាប់តារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតារាងបាល់ទាត់ក្រុងពោធិ៍សាត់ ជួបជាមួយលោក ព្រាប សុវត្ថិ, លោក ខេម, សុវត្ថិ មុនីវណ្ណ, សុវត្ថិ សិរីវុឌ្ឍ, កញ្ញា NANA, និងបេក្ខជនប្រឡង CAMBO RAPPER។ ដោយឡែកសម្រាប់ថ្ងៃទី០៧ ខែធ្នូ វិញ គឺជួបជាមួយវត្តមានតារាចម្រៀង ខេមរៈ សិរីមន្ត, លោក ខាន់ ជេមស៌, អ្នកនាង ខាត់ សួស្តី, លោក រាជ ប្រាថ្នា, កញ្ញា អេមមី និងលោក YOUNG $PIDER។

តារាចម្រៀង និងតារាចម្រៀងជំនាន់ថ្មី បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សមួយនេះ នៅក្នុងរដូវកាលថ្មីនៅចុងសប្តាហ៍នេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង។ ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករយើងទាំងអស់គ្នា។

គួររំឭកផងដែរថា ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈតន្រ្តី ឱ្យដល់កម្រិតកំពូល។ ចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ TOUR CONCERT ដោយសេរី៕

https://www.facebook.com/share/v/19ybHdn4nb/?mibextid=wwXIfr