YOKODA ជាម៉ាកគ្រឿងចក្រជប៉ុន បានមកដល់ប្រទេសកម្ពុជាហើយ!
02-12-2025 16:12
(ភ្នំពេញ)៖ YOKODA ជាម៉ាកគ្រឿងចក្រជប៉ុន ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាស្តង់ដារកម្រិតខ្ពស់ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ នឹងបានក្លាយជាជម្រើសដែលអ្នកប្រើប្រាស់ជឿទុកចិត្ត ក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន កសិកម្ម គម្រោងរ៉ែ និងគម្រោងអភិវឌ្ឍជាតិជាច្រើន ត្រូវបានក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេ ដែលមានបទពិសោធជាច្រើនឆ្នាំ ធ្វើការនាំចូល និងចែកចាយផ្ដាច់មុខនៅទីផ្សារក្នុងប្រទេសកម្ពុជា។
ដោយមើលឃើញពីតម្រូវការគ្រឿងចក្រថ្មី គុណភាពខ្ពស់សម្រាប់បំពេញរាល់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម ឥឡូវនេះ ក្រុមហ៊ុន ខេ អិន អិន បាននាំចូលគ្រឿងចក្រថ្មីម៉ាក YOKODA មានដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។
មូលហេតុដែល ខេ អិន អិន សម្រេចចិត្តជ្រើសរើសយកគ្រឿងចក្រម៉ាក YOKODA ចូលទីផ្សារកម្ពុជាដោយសារតែ YOKODA ជាផលិតផលជប៉ុន គុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងស៊ីប្រេងតិចបំផុត។
ជាមួយបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យគ្រឿងចក្រ ក្រុមហ៊ុន ខេ អិន អិន បានផ្ដល់សេវាកម្មក្រោយលក់ ពោរពេញទៅដោយជំនាញ សមត្ថភាពច្បាស់លាស់ រហ័សទាន់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់បំផុតជូនអតិថិជន ម្យ៉ាងវិញទៀតក្រុមហ៊ុនថែមទាំងមានគ្រឿងបន្លាស់សុទ្ធសំបូរបែប និងប្រេងម៉ាស៊ីនគុណភាពខ្ពស់ ធានាបាននូវប្រសិទ្ធភាព និងអាយុកាលប្រើប្រាស់បានយូរដែលស័ក្តិសមសម្រាប់គ្រឿងចក្រគ្រប់ប្រភេទ៕










