Haaland បង្កើតស្ថិតិស៊ុតបាន ១០០គ្រាប់នៅ PL ក្នុងជ័យជម្នះ Own goal របស់ Fulham
03-12-2025 10:05
(ឡុងដ៏)៖ Erling Haaland របស់ក្រុម Manchester City ពេលនេះបានក្លាយជាកីឡាករម្នាក់របស់ជម្រើសជាតិន័រវេស អាចរកបានគ្រាប់បាល់ដ៏លឿនបំផុតក្នុងក្របខ័ណ្ឌ Premier League កើនដល់ ១០០គ្រាប់ ត្រឹមរយៈពេល ៤រដូវកាលជាមួយក្លឹប Manchester City ពីការស៊ុតបើកឆាកបាន ១គ្រាប់ក្នុងជ័យជម្នះលើក្រុម Fulam ៥-៤ ។
ជ័យជម្នះរបស់ Man City ក្នុងសប្តាហ៍ទី១៤ គឺជាកើតឡើងដោយការកំហុសធ្វើឱ្យចូលទីខ្លួនឯងរបស់សមាជិកក្រុម Fulam កីឡាករ Sander Berge នៅនាទី៥៤ ក្រោយការនាំមុខរបស់ក្រុមភ្ញៀវស៊ុតដោយកីឡាករ Reijnders, Foden ២គ្រាប់ ។ ខណៈ ៤គ្រាប់របស់ Fulham ធ្វើបានចាប់ពីនាទី៥៧ ដោយកីឡាករ Iwobi, Chukwueze ២គ្រាប់។
តាមរយៈជ័យជម្នះសប្តាហ៍ទី១៤ នេះ ក្រុម Man City រកបាន ២៨ពិន្ទុនៅពីក្រោម Arsenal ដែលកំពុងមាន ៣០ពិន្ទុនៅឡើយដែលនឹងសម្រេច ៣ពិន្ទុជាមួយ Brentford នាថ្ងៃពុធនេះ ខណៈក្រុម Fulam ឆ្លងកាត់ប្រកួតនេះពួកគេមានត្រឹម ១៧ពិន្ទុដដែល ។
ជាមួយគ្នានេះ Haaland បានបង្កើតប្រវត្តិសាស្ត្រការស៊ុតបាននៅនាទី១៧ ក្នុងការប្រកួតនេះនៅការទាត់ជើងឆ្វេងយ៉ាងអស្ចារ្យ ក៏ជាគ្រាប់បាល់ទី១០០ របស់រូបគេក្នុងការប្រកួតទី ១១១លើកជាមួយ Man City ក្លាយកំណត់ត្រាលឿនបំផុតក្នុងក្របខណ្ឌលីគ Premier League
ហើយក្នុងស្ថិតិ ១០០គ្រាប់នេះ គឺលោក Alan Shearer ធ្លាប់រកបាន ១០០គ្រាប់នេះ នៅការលេង ១២៤ប្រកួត នឹងជាម្ចាស់កំណត់ត្រា ២៦០គ្រាប់ច្រើនជាងគេនៅលីអង់គ្លេសផងដែរ ខណៈប្រកួតសប្តាហ៍ទី១៥ Man City ត្រូវប៉ះក្រុម Sunderland ដ្បិតប្រវត្តិជួបគ្នា ៨ឆ្នាំមុន ក្រុមមេឃខៀវយកឈ្នះក្រុមឆ្មាខ្មៅ ២-០ ៕






