ផ្លូវការ! Bonmati អាចត្រូវសម្រាកព្យាបាលជើងបាក់រយៈពេលជាង ៥ខែ

03-12-2025 10:38

(អេស្ប៉ញ)៖ កីឡាការិនី Aitana Bonmati ខ្សែបម្រើរបស់អេស្ប៉ាញ នឹងក្រុម FC Barcelona នឹងត្រូវសម្រាកព្យាបាល់របួសជើងបាក់របស់នាងរយៈពេលជាង ៥ខែ បន្ទាប់ពីទទួលបានការពិនិត្យនៅលទ្ធភាពការវះកាត់លើឆ្អឹងជើងខាងឆ្វេង នេះបើយោងតាមការបញ្ជាក់របស់ក្លឹប LaLiga កាលពីថ្ងៃអង្គារ។

សូមជម្រាបផងថា ម្ចាស់ពានបាល់មាន Ballon d’Or ចំនួន ៣សម័យកាលផ្នែកស្រ្តី Aitana Bonmati បានជួបបញ្ហានេះ គឺនៅពេលរូបនាងហ្វឹកហាត់ជាមួយជម្រើសជាតិអេស្ប៉ាញ ត្រៀមលេងវគ្គផ្តាច់ព្រ័ត្រ UEFA Women’s Nations League 2025 ទល់ក្រុមនារីអាល្លឺម៉ង់ ។

មុនជួបរបស់នេះកីឡាការិនីវ័យ ២៧ ឆ្នាំ Bonmati ក៏ជាស្ត្រីម្នាក់ធ្លាប់ជួយក្រុមអេស្ប៉ាញ លើកពាន FIFA Women’s World Cup រួមជាមួយនឹងពានរង្វាន់ Nations League កាលពីឆ្នាំមុន។ Bonmati ក៏បានឈ្នះពានរង្វាន់ Champions League ចំនួន ៣ដងជាមួយក្លឹប Barca និងពានរង្វាន់លីគចំនួន ៦ផងដែរ ៕