សាលារៀនអន្ដរជាតិថ្មីមួយ នឹងលេចរូបរាងនៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប

03-12-2025 13:48

(ភ្នំពេញ)៖ វិនិយោគិនកូរ៉េ បោះទុនវិនិយោគចំនួន ៤ លានដុល្លារសាងសង់សាលារៀនអន្ដរជាតិ Dreamy ដែលជាសាលារៀនដ៏ល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ នៅក្នុងគម្រោងបុរី DreamVille ខេត្ដសៀមរាប។ ខណៈសាលារៀនអន្ដរជាតិមួយនេះ មានប្រព័ន្ធអប់រំពិសេសខុសប្លែកពីសាលាដទៃ ដោយក្នុងកម្មវិធីសិក្សាត្រូវបានបញ្ចូលនូវកម្មវិធីសិក្សារអន្តរជាតិ និងក្នុងស្រុក ដែលផ្តោតលើការសិក្សាឆ្លងតាមរយៈបទពិសោធន៍ ការសហការ និងការរីកចម្រើនផ្ទាល់ខ្លួន។

តាមការបញ្ជាក់ពីលោក Han-Gill Park ប្រធានក្រុមហ៊ុន Atomy ដែលជាម្ចាស់គម្រោង DreamVille បានឲ្យដឹងថា សាលារៀន Dreamy នឹងផ្តល់នូវការអប់រំគ្រប់ជ្រុងជ្រោយ ចាប់ពីថ្នាក់មត្តេយ្យសិក្សា បឋមសិក្សារមធ្យមសិក្សារហូតដល់ វិទ្យាល័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយនឹងគតិបណ្ឌិត «ការរៀនដោយក្តីស្រលាញ់» ការលើកកម្ពស់ ការអភិវឌ្ឍរួមតាមរយៈបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ សាលារៀន Dreamy នាំមកនូវចក្ខុវិស័យអប់រំរបស់ DreamVille ដល់ជីវិតមនុស្សគឺ៖ ការថែទាំចិញ្ចឹមបីបាច់កុមារគ្រប់រូបមិនត្រឹមតែមានឱ្យពួកគេមាន ចំណេះដឹងប៉ុណ្ណោះទេ នៅថែមទាំងផ្តល់នូវសេចក្តីស្រឡាញ់ ភាពច្នៃប្រឌិត និងសេរីភាពក្នុងការរុករកនិងស្វែងយល់អំពីពិភពលោកតាមរបៀបរបស់ពួកគេផងដែរ។

ចំណុចពិសេសនៃ Dreamy School គឺមានដូចជា៖
*កម្មវិធីសិក្សាជាភាសាខ្មែរ-អង់គ្លេស និងកូរ៉េ រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក
*វិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ - រៀនតាមឆ្លងរយៈការច្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម
*គ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ អាងហែលទឹក កន្លែងរៀននៅខាងក្នុង ខាងក្រៅ និងផ្សេងៗ
*ចិញ្ចឹមបីបាច់ទាំងសុខ ភាពខាងរាងកាយ និងទាំងការអភិវឌ្ឍដោយធម្មជាតិ។


សូមជម្រាបថា Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វានៅថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្តុះ គំនិត ទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍន៍បំណិនសង្គមរបស់មនុស្សជំនាន់ក្រោយផងដែរ។ ខណៈបច្ចុប្បន្នបាននិងកំពុងបើកដំណើរការនៅប្រទេសកូរ៉េ ប្រទេសហ្វីលីពីន និង នៅសហរដ្ឋអាមេរិកជាដើម ហើយសិស្សទាំងអស់នឹងមានឲកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេស កូរ៉េ និង សហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា Dreamy មានកម្មវិធីសិក្សាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ ចំពោះវិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ គឺរៀនតាមរយៈការឆ្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម។ រីឯប្រាក់ចំណេញប្រតិបត្តិការទាំងអស់ ត្រូវបានវិនីយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង។

ចំណែកឯគ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ ព្រមទាំងការចិញ្ចឹមបីបាច់ទាំងសុខភាព ទាំងរាងកាយ និងទាំងការអភិវឌ្ឍន៍ដោយធម្មជាតិ។កន្លងទៅយើងបានបើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និងប្រទេសហ្វីលីពីននៅឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជា។

សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្ដុះគំនិត ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍន៍បំណិនសង្គមរបស់មនុស្សជំនាន់ក្រោយ។


គួរសម្រាបផងដែរថា សម្រាប់គម្រោងបុរី DreamVille គឺជាសហគមន៍រស់នៅថ្មីមួយដែលត្រូវបានវិនិយោគរួមមានគ្នារវាងក្រុមហ៊ុន Atomy និងក្រុមហ៊ុន N.H.O អភិវឌ្ឍន៍លើផ្ទៃដីសរុប ជាង៣០ ហិកតា មានទីតាំងនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។ ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕

*Face book: https://www.facebook.com/share/1CzMRGTcEr/
*Channel: https://t.me/DreamVilleSiemReapNHO