មកដល់ហើយខេត្តកណ្តាលហើយ! ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស «DAZZ TOUR CONCERT RIDE THE BEAT» ប្រជុំដោយតារាចម្រៀងល្បីៗ

03-12-2025 14:01

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនឹងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ ដែលមានទីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តោយផ្លូវជាតិលេខ៣ ចាប់ពីម៉ោង ៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅថ្ងៃទី០៦ ខែធ្នូ ជួបតារាចម្រៀង ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទសីម៉ា, កញ្ញា សុខុម រចនា, លោក VIKIT, លោក រ៉ុន គឹមសន និងបេក្ខជនកម្មវិធីប្រឡងចម្រៀង CAMBO RAPPER។

ដោយឡែកនៅថ្ងៃទី០៧ ខែធ្នូ ទស្សនិកជននឹងជួបជាមួយកំតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម, លោក គូម៉ា, កញ្ញា អ៊ុក សុវណ្ណារី, លោក ពូ និងកញ្ញា ឡុង លក្ខិណា។ ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពសប្បាយរីករាយដល់អ្នកគាំទ្រ៕

https://www.facebook.com/share/v/1BoxL8rB88/?mibextid=wwXIfr