FIFA គ្រោងប្រើប្រាស់ VAR ដើម្បីពិនិត្យការផ្តល់បាល់ជ្រុង នៅព្រឹត្តិការណ៍ World Cup 2026
03-12-2025 14:38
(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA នឹងបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈគម្រោងការដាក់ឧបករណ៍ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល VAR ដើម្បីឱ្យកាន់តែសុក្រឹត្យពីការផ្តល់បាល់ជ្រុងនៅឯកម្មវិធី World Cup 2026 បើទោះបីជាមានលីគធំៗ បានប្រកាសបដិសេធក៏ដោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ផ្អែកតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលរបស់ FIFA (IFAB) កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ក៏ដូចជាចងក្រងច្បាប់ប្រកួតផងនោះ ពោលគឺទទួលបានការឯកភាពពីការបន្ថែម VAR ទៅក្នុងការប្រកួត និងបង្កើនប្រសិទ្ធភាពក្នុងការដាក់ពិន័យផ្សេងទៀតដែរ។
ក៏ប៉ុន្តែចំពោះគម្រោងការថ្មីរបស់ FIFA ដែលផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញ ដើម្បីផ្តល់បាល់ជ្រុង (corners) ដែលនឹងមានដាក់នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាជាលើកដំបូងនោះ កំពុងការបដិសេធ និងរិះគន់។
ទោះជាបែបនេះក្តី IFAB នឹងបន្តប្រជុំពិភាក្សាបន្តទៀតនាខែមករា ឆ្នាំ២០២៦ ដើម្បីសម្រេចយកទៅដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងការប្រកួត។
លោក Pierluigi Collin ប្រធានអាជ្ញាកណ្តាលរបស់ FIFA គឺជាអ្នកគាំទ្រមួយរូប ចំពោះការពង្រីក ក៏ដាក់បន្ថែមនូវប្រព័ន្ធ VAR ដោយលោកជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាកំហុសបានលឿន ដោយមានទំនាក់ទំនងពីប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ។
អតីតអាជ្ញាកណ្តាលលេចធ្លោរូបនេះបានគូសបញ្ជាក់ថា កាលពីអំឡុងផ្តាច់ព្រ័ត្រ Euro 2016 ដែលព័រទុយហ្គាល់ដណ្តើមបានជើងឯកនោះ ទាំងដែលក្រុមបច្ចខែលមួយនេះត្រូវបានផ្តល់បាល់ពិន័យ free-kick ទាំងដែលមានកំហុសដៃប៉ះបាល់ (handball) នៅជិតតំបន់គ្រោះថ្នាក់។
ថ្មីៗនេះដែរ អ្នកចាត់ការទូទៅក្លឹប Nottinham Forest លោក Sean Dyche បានខឹងសម្បារជាខ្លាំង នៅពេលក្រុមរបស់លោកបានរបូត ២គ្រាប់ ពីការផ្តល់ជ្រុងទាំងខុសកាលពីដើមរដូវកាលនេះ៕



