តារាតេន្នីសឆ្នើម Williams ថា នឹងមិនត្រឡប់មកវិញឡើយ ទោះមានឈ្មោះលេងក៏ដោយ!
03-12-2025 15:59
(បរទេស)៖ អតីតកីឡាការិនីជើងខ្លាំង Tennis សហរដ្ឋអាមេរិក Serena Williams មានឈ្មោះលេងឡើងវិញ នៅក្នុងតារាងបញ្ជីវាយកូនបាល់ ក៏ប៉ុន្តែក្រោយមក នាងថា «នឹងមិនត្រឡប់មកវិញឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាការិនីវ័យ ៤៤ឆ្នាំដែលជាជើងខ្លាំងមួយរូបរបស់អាមេរិកមួយនេះ ធ្លាប់ឈ្នះពានសរុបក្នុងកម្រិត Grand Slam ពីវិញ្ញាសាវាយទោលដល់ទៅ ២៣លើក និងបានចូលនិវត្តន៍ ក្រោយពេលបញ្ចប់កម្មវិធី US Open កាលពីឆ្នាំ២០២២។
Williams មិនបានលេងប្រកួតណាមួយទៀតឡើយ គិតចាប់តាំងពីចាញ់គូប្រជែង Ajla Tomljanovic ក្នុងជុំទី៣ នៃព្រឹត្តិការណ៍ US Open 2022 ក្នុងទឹកដីសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ទីភ្នាក់ងារសុចរឹតភាពផ្នែកកីឡាវាយកូនបាល់អន្តរជាតិ បានបញ្ជាក់ប្រាប់ BBC Sport កាលពីពេលថ្មីៗនេះថា Williams នឹងវិលមកកាន់ទីលាន Tennis វិញ និងបានចុះឈ្មោះស្វែងរកសារធាតុញៀនទៀតផង តាមរយៈឈ្មោះរបស់នាងក៏បានបង្ហាញនៅលើឯកសារសាធារណៈដោយអង្គការផ្ទាល់ចាប់តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ មកដែរ។
ក៏ប៉ុន្តែបានតែប៉ុន្មានម៉ោងក្រោយមក Williams ក៏បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងថា «ខ្ញុំនឹងមិនត្រឡប់មកវិញទេ។ វាគឺជារឿងដ៏ឆ្កួតបំផុតហើយ»។
គួរបញ្ជាក់ផងថា មានតែ Margaret របស់អូស្រ្តាលី និង Novak Djokovic របស់ស៊ែប៊ី ដែលបានឈ្នះពានក្នុងកម្រិត Grand Slam លើស Williams ដ្បិតនាងជាម្ចាស់មេដាយមាស ៣គ្រឿងនៅ Olympic សម្រាប់វិញ្ញសាវាយគូជាមួយបងស្រី Venus Williams ទៀតផង៕



