បុរី អ & អេហ្វ ឧបត្ថម្ភសម្ភារការពារជូនអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីគាំទ្រដល់សកម្មភាពការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
03-12-2025 16:10
(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់សកម្មភាពកម្លាំងនគរបាលក្នុងតំបន់ និងលើកកម្ពស់សុខសុវត្ថិភាពមូលដ្ឋាន បុរី អ & អេហ្វ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមបរិច្ចាគសម្ភារមួយចំនួនដូចជា មួកការពារសុវត្ថិភាព, អាវក្រោះការពារ, បន្ទះដែកការពារ, ដំបងភ្លើង LED និង អំពូលសៀតស្មា ជូនដល់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចូលរួមចំណែកដល់សកម្មភាពការពារសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន និងជំរុញកិច្ចសហការរយៈពេលវែងរវាងសហគ្រាស និងអាជ្ញាធរ។
រយៈពេលជាច្រើនឆ្នាំមកនេះ បុរី អ & អេហ្វ បានរក្សាការសហការយ៉ាងជិតស្និទ្ធជាមួយអធិការដ្នាននគរបាលខណ្ឌមានជ័យ ដើម្បីបង្កើនប្រព័ន្ធទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពក្នុងការរក្សាបាននូវសុវត្ថិភាពក្នុងសហគមន៍ ដើម្បីឆ្លើយតបចំពោះហេតុការណ៍បន្ទាន់ ព្រមទាំងរក្សាបាននូវសន្តិសុខសាធារណៈផងដែរ។ ការបរិច្ចាគសម្ភារនេះជាការបន្ត និងជំរុញការជឿជាក់ និងកិច្ចសហការយូរអង្វែងរវាងភាគីទាំងពីរ។
បុរី អ & អេហ្វ ជានិច្ចជាកាលតែងតែផ្សព្វផ្សាយគំនិត សន្តិសុខគឺជាការធានាចម្បងសម្រាប់ការរីកចម្រើនរបស់ទីក្រុង ហើយនាពេលអនាគត បុរី អ & អេហ្វ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធនឹងកាន់តែស៊ីជម្រៅជាមួយអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ក្នុងប្រតិបត្តិការរបស់នគរបាលការអភិវឌ្ឍន៍សហគមន៍រួមគ្នា ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពសង្គមក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះមន្ត្រីអធិការដ្ឋានននគរបាលខណ្ឌមានជ័យ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រដល់សកម្មភាពកម្លាំងនគរបាល របស់ បុរី អ & អេហ្វ ព្រមទាំងបានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងជួយធ្វើឲ្យសមត្ថភាពការពារ និងការងាររបស់កម្លាំងនគរបាលកាន់តែមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនសហគមន៍ ព្រមទាំងបានបង្ហាញពីការយល់ដឹង និងការគាំទ្ររបស់សហគ្រាសចំពោះការងារប៉ូលីសផងដែរ។ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏នឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ បុរី អ & អេហ្វ ដើម្បីរួមចំណែកក្នុងការជំរុញការងារសន្តិសុខសាធារណៈ ក្នុងតំបន់ទាំងមូលឱ្យកាន់តែប្រសើរឡើង។
បុរី អ & អេហ្វ នឹងបន្តគាំទ្រសកម្មភាពជាក់ស្តែងក្នុងសហគមន៍ដើម្បីឆ្ពោះទៅមុខរួមគ្នាក្នុងការលើកកម្ពស់សុខសុវត្ថិភាពក្នុងទីក្រុង៕











