ទីផ្សារតម្លៃខ្លួនកីឡាករបច្ចុប្បន្ន គ្រាដែលលីគអេស្ប៉ាញ មានកីឡាករថ្លៃខ្ពស់ជាងគេ

04-12-2025 10:24

(បរទេស)៖ ការធ្វើបច្ចុប្បន្នភាពចុងក្រោយសម្រាប់តម្លៃខ្លួនកីឡាករនានាទូទាំងសកលលោករបស់ស្ថាប័ន Transfer market បានបង្ហាញថា ភាគច្រើនកីឡាករនៅលីគ La Liga របស់អេស្ប៉ាញ មានតម្លៃខ្លួនឈានមុខគេតែម្តង។

ដោយផ្អែកតាម Channel Telegram របស់ JF ដោយលើកយកតែកីឡាករ ១០នាក់ប៉ុណ្ណោះ ដែលកំពុងមានតម្លៃផ្ទេរខ្ពស់ជាងគេនាពេលបច្ចុប្បន្នខាងក្រោម (គិតជា លានអឺរ៉ូ)៖
១- Lamine Yamal (FC Barcelona) មានតម្លៃ ២០០
២- Jude Bellingham (Real Madrid) មានតម្លៃ ១៨០
៣- Erling Haaland (Manchester City) មានតម្លៃ ១៨០
៤- Kylian Mbappe (Real Madrid) មានតម្លៃ ១៨០
៥- Vinicius Jr (Real Madrid) មានតម្លៃ ១៥០
៦- Pedri (FC Barcelona) មានតម្លៃ ១៤០
៧- Musiala (Bayern Munich) មានតម្លៃ ១៤០
៨- Saka (Arsenal) មានតម្លៃ ១៤០
៩- Isak (Liverpool) មានតម្លៃ ១៤០
១០- Wirtz (Liverpool) មានតម្លៃ ១៣០៕