ក្រុមហ៊ុន អេទីកា ជេនេរ៉ល អ៉ិនសួរេន (ខេមបូឌា) ម.ក បើកលក់ផលិតផលថ្មី បណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរ ៣៦០

04-12-2025 11:07

(ភ្នំពេញ)៖ ក្រុមហ៊ុន អេទីកា ជេនេរ៉ល អ៉ិនសួរេន (ខេមបូឌា) ម.ក បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវធានារ៉ាប់រងការធ្វើដំណើរ ៣៦០ ដែលជាផលិតផលធានាលើការធ្វើដំណើរដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការការពារដ៏ឆ្លាតវៃ ឆាប់រហ័ស និងអស់កង្វល់សម្រាប់អ្នកធ្វើដំណើរ។

បណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរ ៣៦០ មានលក្ខណៈពិសេស លើការធ្វើសំណងសម្រាប់ការពន្យាពេលជើងហោះហើរ មិនតម្រូវឲ្យមានការបំពេញទម្រង់បែបបទ និងឯកសារដៃទៀតទេ។

ប្រើប្រាស់ជាមួយនឹងបណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរ ៣៦០ លោកអ្នកនឹងរីករាយជាមួយ និងការផ្តល់សំណងធានារ៉ាប់រងភ្លាមៗ ដោយគ្មានការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ការពន្យារពេល និងការរំខានផ្សេងៗដែលកើតមានឡើង ហើយនេះជាបទពិសោធន៍ធានារ៉ាប់រងថ្មីមួយ សម្រាប់ធានារ៉ាប់រងការធ្វើដំណើរមាននៅក្នុងប្រទេសកម្ពុជា។ ធានារ៉ាប់រងលើការធ្វើដំណើរមានចាប់ផ្តើមពីតម្លៃ ១៧ ដុល្លារអាមេរិក សម្រាប់ការធានារហូតដល់ ១ លានដុល្លារ។

ក្នុងនាមជាសមាជិកនៃអេទីកាគ្រុប ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយរបស់អាស៊ាន ក្រុមហ៊ុន អេទីកា ជេនេរ៉ល អ៉ិនសួរេន (ខេមបូឌា) ម.ក ប្រើប្រាស់ឌីជីថលកម្រិតខ្ពស់ ដើម្បីផ្តល់ជូននូវដំណើរនៃការទាមទារសំណងយ៉ាងពិតប្រាកដ។ អ្នកធ្វើដំណើរក៏នឹងទទួលបានព័ត៌មានថ្មីៗពីអាកាសយានដ្ឋានតាមពេលវេលាជាក់ស្តែង ដូចជាការរំលឹកការចេញដំណើរជើងហោះហើរ បញ្ជរពិនិត្យចូល និងបច្ចុប្បន្នភាពច្រកចេញដំណើរ និងការជូនដំណឹងអំពីការបូប (វ៉ាលី)នៅពេលមកដល់។ មុខងារបន្ថែមទាំងនេះធានាឲ្យអ្នកដំណើរទទួលបានព័ត៌មាន និងជួយសំរួលដល់ការធ្វើដំណើររបស់អ្នកដំណើរ។

លក្ខណៈពិសេសធានារ៉ាប់រង បណ្ណសន្យារ៉ាប់រងលើការធ្វើដំណើរ ៣៦០ រួមមាន៖

១៖ ផែនការធានារ៉ាប់រងការធ្វើដំណើរដ៏ទូលំទូលាយជាមួយនឹងអត្ថប្រយោជន៍បន្ថែមដូចជា ការតភ្ជាប់ការធ្វើដំណើរដែលខកខាន ការពារលើគេហដ្ឋាន និងការធានារ៉ាប់រងជាជម្រើសសម្រាប់ជម្ងឺ COVID-19

២៖ ការទាមទារសំណងឆាបរហ័ស និងងាយស្រួលសម្រាប់ការពន្យាពេលវ៉ាលី ការបាត់បង់ និងខូចខាតដល់វ៉ាលី និងផលប៉ះពាល់ផ្ទាល់ខ្លួន លុយផ្ទាល់ខ្លួន និងឯកសារធ្វើដំណើរ

៣៖ ការធានារ៉ាប់រងការធ្វើដំណើរដែលមានតម្លៃសមរម្យ ដែលបម្រើសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស

៤៖ ជម្រើសមានចំនួន ៤កម្រោង (ប្រាក់ មាស និងប្លាទីន) សម្រាប់ការធ្វើដំណើរអន្តរជាតិ ជាមួយនឹងការការពារផ្សេងៗ ទៅតាមតម្រូវការរបស់លោកអ្នក។

៥៖ ធានារ៉ាប់រងលើការធ្វើដំណើរមានសម្រាប់ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងអ្នកដំណើរដែលមានវ័យចំណាស់រហូតដល់ ៨០ឆ្នាំ

៦៖ ការពន្យាររយៈពេលនៃការធានារ៉ាប់រងដោយស្វ័យប្រវត្តិរហូតដល់ ៣០ថ្ងៃសម្រាប់ការរងរបួសធ្ងន់ធ្ងរ ឬជំងឺធ្ងន់ធ្ងរ

លោកស្រី អះស្មាត់ រ៉ូហ្សាន ជាអគ្គនាយិការបស់ក្រុមហ៊ុន អេទីកា ជេនេរ៉ល អ៉ិនសួរេន (ខេមបូឌា) ម.ក មានប្រសាសន៍ថា ការដាក់លក់ផលិតផលធានារ៉ាប់រងលើការធ្វើដំណើរ ៣៦០ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនចំពោះការច្នៃប្រឌិត និងផ្តោតលើអតិថិជន។

ការកសាងលើភាពជោគជ័យ ដែលផ្តល់ជូនដោយក្រុមហ៊ុន អេទីកា នៅក្នុងប្រទេសម៉ាឡេស៊ី ធានារ៉ាប់រងលើការធ្វើដំណើរ ៣៦០ នាំមកនូវលក្ខណៈពិសេសដែលត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនបទពិសោធន៍នៃការធ្វើដំណើរគ្រប់ពេលវេលា។

លើសពីផលិតផលធានារ៉ាប់រង ផលិតផលការធ្វើដំណើរ ៣៦០ ជាដៃគូដ៏គួរឱ្យទុកចិត្ត ការពារ ការធ្វើដំណើរ ដូច្នេះ លោកអ្នកអាចធ្វើដំណើរដោយផ្តោតលើអ្វីដែលសំខាន់បំផុត ដោយរីករាយនឹងអស់ក្តីបារម្មណ៍។

ដើម្បីទិញ ឬស្វែងយល់បន្ថែមអំពី ធានារ៉ាប់រងការធ្វើដំណើរ ៣៦០ សូមចូលទៅកាន់គេហទំព័រ www.etiqa.com.kh ។ ធានារ៉ាប់រងការធ្វើដំណើរ ៣៦០ អាចទិញបានតាមរយៈដៃគូ សហាការ ដែលមានការអនុញ្ញាតពីក្រុមហ៊ុនអេទីកា និងភ្នាក់ងារដៃគូរបស់ក្រុមហ៊ុន៕