គម្រោងអភិវឌ្ឍន៍ DreamVille នឹងដំណើរការសាលារៀន Dreamy និង Smart Farm នៅពេលខាងមុខនេះ!
04-12-2025 14:54
(សៀមរាប)៖ DreamVille ជាគម្រោងដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍សៀមរាបថ្មី ទំហំ ៧.០០០ ហិកតា បានត្រៀមខ្លួនក្លាយជាទីក្រុងឆ្លាតវៃសម្រាប់ទេសចរណ៍ ពាណិជ្ជកម្ម និងការរស់នៅដោយយូរអង្វែង។ ក្នុងឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិ ចំនួន ៦.៧លាននាក់។
ក្រសួងទេសចរណ៍បានរំពឹង នឹងទាក់ទាញភ្ញៀវអន្តរជាតិ ចំនួន ៧.៥លាននាក់នៅឆ្នាំ២០២៥ ដែលបង្កើតបានប្រមាណ ៥ពាន់លានដុល្លារអាមេរិកដែលស្មើនឹង ១០.៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ជាមួយគោលគំនិត Homecation ការរួមបញ្ចូលគ្នាការរស់នៅបែបរមណីដ្ឋានជាមួយនិងលំនៅដ្ឋានរយៈពេលវែង និងលំនៅឋានជាច្រើនដែលត្រៀមរួចជាស្រេចសម្រាប់ការជួល DreamVille កំពុងក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនីយោគឯកជន ដោយមានតម្លៃសម្រាប់ការរស់នៅខ្ពស់ ហើយថែមទាំងកើតចំណេញ និងមានតម្លៃក្នុងរយៈពេលវែង។

DreamVille គឺជាសហគមន៍រស់នៅថ្មីមួយដែលត្រូវបានវិនិយោគរួមមានគ្នារវាងក្រុមហ៊ុន Atomy និងក្រុមហ៊ុន N.H.O អភិវឌ្ឍន៍លើផ្ទៃដីសរុប ជាង៣៥ ហិកតា មានទីតាំងនៅជាប់ផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រៅពីការសាងសង់ផ្ទះដ៏ទំនើបក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និងហាងលក់ទំនិញជាដើម។

ដោយក្នុងនោះក្រុមហ៊ុនបានចំណាយផ្ទៃដីជាង១៩ ហិកតា ស្មើនិង៥៥%នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និងកន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។ DreamVille នឹងនាំយកនូវសាលា Dreamy ស្តង់ដាអន្តរជាតិ និង Smart Farm ទៅកាន់គម្រោងរបស់ខ្លូន។

សូមជម្រាបថា Dreamy School មានកម្មវិធីសិក្សាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស រៀបចំឡើងដោយរក្សាបានតុល្យភាពរវាងសកលភាវូបនីយកម្ម និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។ ចំពោះវិធីសាស្ត្រសិក្សាដោយមិនមានការប្រកួតប្រជែង ផ្អែកលើបទពិសោធន៍ គឺរៀនតាមរយៈការឆ្នៃប្រឌិត ការលេងកម្សាន្ត និងធ្វើការងារជាក្រុម។
រីឯប្រាក់ចំណេញប្រតិបត្តិការទាំងអស់ ត្រូវបានវិនីយោគឡើងវិញទៅក្នុងសហគមន៍សាលារៀន ដើម្បីគាំទ្រដល់ផលប៉ះពាល់ផ្នែកអប់រំក្នុងរយៈពេលវែង។ ចំណែកឯគ្រឿងបរិក្ខារទំនើបៗ រួមមាន ទីលានកីឡា សួនកុមារ និងកន្លែងរៀននៅខាងក្រៅ ព្រមទាំងការចិញ្ចឹមបីបាច់ទាំងសុខភាព ទាំងរាងកាយ និងទាំងការអភិវឌ្ឍន៍ដោយធម្មជាតិ។


កន្លងទៅយើងបានបើកដំណើរការដំបូងនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ និងប្រទេសហ្វីលីពីននៅឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជា។
សាលារៀន Dreamy មិនត្រឹមតែជាសាលារៀនតែប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធអេកូឡូស៊ីនៃការរៀនសូត្រគ្រប់ជ្រុងជ្រោយ ដោយជួយដល់ការបណ្ដុះគំនិត ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងការអភិវឌ្ឍបំណិនសង្គមរបស់មនុស្សជំនាន់ក្រោយ។
គួរជម្រាបផងដែរថា ប្រព័ន្ធ Smart Farm ត្រូវមានការត្រួតពិនិត្យលក្ខខណ្ឌដាំដុះសំខាន់ៗដូចជា ពន្លឺ LED, សំណើម, សីតុណ្ហភាព, កម្រិត CO₂ និងបរិមាណទឹក ដោយប្រើប្រាស់ hydroponics មិនប្រើដី ជួយកាត់បន្ថយការប្រើប្រាស់ទឹក ៩០% និងបង្កើនផលិតភាពបានរហូតដល់ ៤០ ដងប្រៀបធៀបនឹងកសិកម្មប្រពៃណី។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈគេហទំព័រ៖ www.dreamville.net ឬលេខទូរស័ព្ទ៖ ០៧៧ ៩២១ ១៤១៕
*Face book៖ https://www.facebook.com/share/1CzMRGTcEr/
*Channel៖ https://t.me/DreamVilleSiemReapNHO


