ជើងខ្លាំងលេខ១ ពិភពលោក Trump ទម្លាក់ Si ឆ្លងចូលវគ្គ ៨នាក់ UK Champion ដ្បិតពុំទាន់ឈ្នះពានណាមួយ ឆ្នាំ២០២៥

04-12-2025 16:04

(បរទេស)៖ Judd Trump កឺឡាករស្នូកឃ័រឈរនៅលំដាប់លេខ១ ពិភពលោក បានយកឈ្នះគូប្រជែង Si Jiahui ដោយលទ្ធផល ៦-៣ បានឆ្លងចូលវគ្គ ៨នាក់ចុងក្រោយនៃកម្មវិធី UK Championship ដ្បិតពុំទាន់ដណ្តើមពានណាមួយនៅឡើយ ក្នុងឆ្នាំ២០២៥ នេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះធ្វើបាន ១១៧ពិន្ទុ និងឈ្នះ ៤ហ្រ្វេមជាប់ៗគ្នាទៀតផង ដើម្បីនាំមុខគូប្រជែងមកពីចិន Si ក្នុងលទ្ធផល ៤-១ នៅឯទីលាន York។

Si ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Championship 2023 បានឆ្លើយតបជាមួយនឹងជ័យជម្នះ ២ហ្វេ្រមវិញបន្ថែម ក្នុងលំដាប់ពិន្ទុ ៦១ និង ៥៨ ដើម្បីកាត់បន្ថយគំលាត ៤-៣។

យ៉ាងណាមិញ Trump ដែលពុំទាន់ឈ្នះពានណាមួយ នៅពេលជិតដាច់ឆ្នាំ២០២៥ ទៅហើយ ធ្វើបានជ័យជម្នះ ២ហ្វ្រេម ក្នុងប្រកួតវគ្គ ១៦នាក់ដែលមាន ១១ហ្វ្រេមសរុប ដើម្បីឡើងទៅឈរចាំមុនវគ្គ ៨នាក់ដែលអាចប៉ះ Ding Junhui របស់ចិនទៀត ឬក៏ Scott Donaldson របស់ស្កុតឡេនក៏ថាបាន ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកផងនោះ៕