«Vattanac Legends Championship» មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅកម្ពុជា

04-12-2025 16:09

(ភ្នំពេញ)៖ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ ២០២៣, Vattanac Legends Championship ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានចាត់ទុកជាព្រឹត្តការណ៍ ការប្រកួតកីឡាដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយមានកីឡាករវាយកូនហ្គោលតំណាងឱ្យជាង ២០ប្រទេសផ្សេងៗគ្នា។ ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកមកកាន់ប្រទេសកម្ពុជា ហើយនេះពិតជាបានបង្ហាញវត្តមានរបស់កម្ពុជា កាន់តែកើនឡើងនៅលើឆាកកីឡាអន្តរជាតិ។

ថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានខិតខំប្រឹងប្រែង និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្រ្ជាបផ្សព្វផ្សាយ និងបង្ហាញឲ្យពិភពលោកស្គាល់ពីសក្តានុពលដ៏សម្បូរបែប របស់ប្រទេសកម្ពុជាទាំងសក្តានុពលទេសចរកីឡាទេសចរ និងសក្តានុពលសេដ្ឋកិច្ចផងដែរ។ យើងជឿជាក់ថា ការចូលរួមរបស់ វឌ្ឍនៈ គ្រុប ពិតជាបានក្លាយទៅជាជំហានដ៏មានឥទ្ធិពលមួយ ក្នុងដំណើរស្វាគមន៍ ភ្ញៀវទូទាំងពិភពលោកមកកាន់ប្រទេសកម្ពុជា៕