«CamEd Business School» បន្តបើកទទួលពាក្យចូលរៀនឆ្នាំសិក្សា២០២៦ សម្រាប់កម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

05-12-2025 12:07

(ភ្នំពេញ)៖ CamEd Business School បន្តបើកទទួលពាក្យចូលរៀនឆ្នាំសិក្សា២០២៦ សម្រាប់កម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលរួមបញ្ចូលជាមួយសញ្ញាបត្រអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT ដែលជាវិញ្ញាបនបត្រអន្តរជាតិទទួលស្គាល់ជាង ១៨០ប្រទេស ទូទាំងពិភពលោក។ កម្មវិធីនេះត្រូវបានរចនាឡើងជាពិសេស សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ដែលមានបំណងកសាងអនាគតជោគជ័យក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងអាជីវកម្ម។ CamEd មានបំណងបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជា អ្នកជំនាញដែលមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ ដើម្បីឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងអន្តរជាតិ។

លោក Casey Barnett នាយក CamEd Business School បានបញ្ជាក់ថា កម្មវិធីបរិញ្ញាបត្ររួមបញ្ចូលជាមួយ CAT មិនត្រឹមតែជួយឲ្យនិស្សិតត្រៀមខ្លួន សម្រាប់ការងារកម្រិតដំបូងទេ ប៉ុន្តែជាគ្រឹះសម្រាប់ភាពជោគជ័យរយៈពេលវែងនៅក្នុងអាជីព។ កម្មវិធីដែលផ្តល់សញ្ញាបត្រពីរនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់និស្សិត ដែលមានឆន្ទៈក្លាយជាអ្នកដឹកនាំក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ព្រោះវាជួយបង្កើនអាទិភាពនៅក្នុងទីផ្សារការងារ ដែលកាន់តែប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។

CamEd ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលការទទួលស្គាល់ពី ACBSP សហរដ្ឋអាមេរិក និង ACCA ចក្រភពអង់គ្លេស។ ការទទួលស្គាល់ទាំងនេះបង្ហាញថា កម្មវិធីសិក្សារបស់ CamEd មានគុណភាពខ្ពស់ និងគោរពតាមស្តង់ដារអន្តរជាតិ។ ពិសេសទៅទៀតនិស្សិត CamEd ជាច្រើនបានក្លាយជានិស្សិតឆ្នើមលេខ១ ក្នុងប្រទេសកម្ពុជា និងពិភពលោក សម្រាប់ការប្រលងអន្តរជាតិ ACCA និង CAT ដែលបង្ហាញពីគុណភាពកម្មវិធី និងការបង្រៀនដ៏មានប្រសិទ្ធភាព។

ក្នុងអំឡុងពេលសិក្សា និស្សិតនឹងទទួលបានបទពិសោធន៍អនុវត្តដ៏មានតម្លៃ ដោយរួមមានការវិភាគលើ Case Studies ការអនុវត្តក្នុងថ្នាក់រៀនការសិក្សាព័ត៌មានការងារ និងការវឹកហាត់ការងារនៅតាមបណ្តាក្រុមហ៊ុនជាក់ស្តែង។ ជំនាញជាក់ស្តែងទាំងនេះជួយឲ្យនិស្សិតមានសមត្ថភាពរួចរាល់ សម្រាប់តម្រូវការនៃទីផ្សារការងារបច្ចុប្បន្ន។ លើសពីនេះ CamEd ក៏មានកិច្ចសហការដ៏រឹងមាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ក្នុងវិស័យធនាគារ សវនកម្ម ពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនធំៗ ដែលធានាថានិស្សិតមានឱកាសការងារខ្ពស់ និងត្រូវបានផ្តល់អាទិភាពពីសំណាក់និយោជក។ កម្មវិធីបរិញ្ញាបត្ររួមបញ្ចូលជាមួយ CAT របស់ CamEd គឺជាជម្រើសអប់រំដ៏ល្អឥតខ្ចោះ សម្រាប់សិស្សដែលចង់ស្វែងរកការសិក្សាគុណភាពអន្តរជាតិ និងមានទិសដៅច្បាស់ លាស់ក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ។ សិស្សានុសិស្សអាចធ្វើការសាកសួរព័ត៌មាន ចុះឈ្មោះ និងណាត់ថ្ងៃប្រឡងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ។ ចុះឈ្មោះសិក្សាឥឡូវនេះតាមរយៈ៖ https://apply.cam-ed.com/ba-register។ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកកាន់ ទូរស័ព្ទ ០៧០ ៦៧៣ ៦៧៣ / ០១០ ៩៨៦ ៥២៣ / ០៧៨ ៥៨៨ ៨៨៦ (Telegram)៕