៥ចំណុចសំខាន់ដែលអ្នកអាចមិនដឹង រួមទាំងខ្ញុំ អំពីពានបាល់ទាត់ពិភពលោក World Cup

05-12-2025 17:08

(បរទេស)៖ ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup មានអាយុកាលជិត ១០០ឆ្នាំហើយ ពោលគឺក្រោយពេលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ ដែលមានអ៊ុយរូហ្គាយធ្វើម្ចាស់ផ្ទះ និងឈ្នះពាននេះដំបូងគេ។

ទោះបីជាមានអាយុកាលជិត ១សតវត្សរ៍ក្តី សហព័ន្ធសាម៉ី FIFA ក៏បានលើកយក ៥ចំណុចសំខាន់ដែលលោកអ្នក ប្រហែលមិនបានដឹង អំពីពានរង្វាន់ដ៏អស្ចារ្យនេះមានដូចខាងក្រោម៖

១- ពាន World Cup មានទម្ងន់សរុប ៦.១៤២គីឡូក្រាម ក្នុងនោះមានមាសសុទ្ធ ៥.០៩២គីឡូក្រាម

២- បាតពាន World Cup ត្រូវបានកែប្រែខ្លះៗ តាមរយៈដាក់ឈ្មោះប្រទេស និងឆ្នាំដែលពួកគេឈ្នះ

៣- ពាន World Cup ត្រូវបានបង្កើតឡើងថ្មី ដើម្បីជំនួសពានចាស់នៅឆ្នាំ១៩៧៤ ដែលបានរចនាដោយលោក Jules Rimet និងត្រូវបានប្រគល់ឱ្យប្រេស៊ីលដំបូងគេ ក្រោយក្លាយជាជើងឯកលើកទី៣ ត្រឹមឆ្នាំ១៩៧០

៤- មានតែប្រធាន FIFA ក៏ដូចជាប្រមុខរដ្ឋ រួមទាំងកីឡាករដណ្តើមបានជើងឯកប៉ុណ្ណោះ មានសិទ្ធិប៉ះ ឬកាន់ពាន World Cup ដោយមិនចាំបាច់ប្រើស្រោមដៃ

៥- ពាន World Cup ផ្លូវការ ត្រូវបានកម្កល់ទុកនៅក្នុងសារៈមន្ទីររបស់ FIFA ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស៕