ក្រុមហ៊ុន TODAY internet បានផ្គត់ផ្គង់សេវាអុីនធឺណិតឥតគិតថ្លៃដល់កម្មវិធី «ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា - អន្តរជាតិ» ២០២៥ រយៈពេលបីថ្ងៃពេញ

06-12-2025 11:08

(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេ៉ះ។ កាលពីេពលថ្មីៗនេះក្រុមហ៊ុន TODAY internet បានចូលរួមក្នុងកម្មវិធី «ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា - អន្តរជាតិ» ជាកម្មវិធីដ៏ធំមួយនៅចុងឆ្នាំនេះដែលដាក់បង្ហាញនូវគ្រឿងសំណង់ គ្រឿងចក្រធំៗដ៍សំបូរបែប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ក្នុងនោះដែរក្រុមហ៊ុន TODAY internet ក៏បានចូលរួម និងផ្គត់ផ្គង់នូវសេវាអុីនធឺណិតឥតគិតថ្លៃដល់កម្មវិធីនេះរយៈពេលបីថ្ងៃពេញផងដែរ បូករួមទាំងមានការផ្ដល់ជូនជាគូប៉ុងចំនួន ១០%
បន្ថែមទៅលើកញ្ចប់អុីនធឺណិតគេហដ្ឋានរបស់ខ្លួន និងមានកាដូរអនុស្សាវរីយ៍សម្រាប់អ្នកចូលរួមក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុន TODAY internet បានផ្គត់ផ្គង់នូវសេវាអុីនធឺណិតឥតគិតថ្លៃដល់កម្មវិធី «ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ» នេះ។ កម្មវិធីនេះគឺប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិពណ៍កោះពេជ្រ។ កុំភ្លេចមកចូលរួម និងមកលេងស្តង់របស់ TODAY internet ដើម្បីទទួលបានការប្រឹក្សាទៅលើកញ្ចប់អុីនធឺណិតទាំងអាជីវកម្ម និងគេហដ្ឋានពីអ្នកជំនាញរបស់យើង និងទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។⁩