៣ថ្ងៃដ៏អស្ចារ្យ! នៃព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៌របស់ក្រុមហ៊ុន «ភ្នំពេញស៊ីធីសេនធ័រ» (PPCC)
06-12-2025 13:16
(ភ្នំពេញ)៖ ៣ថ្ងៃដ៏អស្ចារ្យបំផុត នៃព្រឹត្តិការណ៍ម្ហូបអាហារសប្បុរសធម៌របស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (PPCC) ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ចប់ហើយ ដោយមានអ្នកចូលរួមប្រមាណ ១០ម៉ឺន នាក់។
ក្រុមហ៊ុន «ភ្នំពេញស៊ីធីសេនធ័រ» សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ និងមានការចូលរួមបរិច្ចាគផងដែរ។ ភាពសស្រាក់សស្រាំ និងសេចក្តីសប្បុរសរបស់លោកអ្នក ពិតជាលើសលប់៕






