Siempang Forest Lodge នឹងរៀបចំកម្មវិធីបុណ្យគ្រិស្តស្មាស់ និងឆ្លងឆ្នំាសកល នៅថ្ងៃទី២៥ និង៣១ ខែធ្នូ ព្រមជាមួយការបញ្ចុះតម្លៃដល់ទៅ ៥០% មិនធ្លាប់មាន

06-12-2025 13:47

(ស្ទឹងត្រែង)៖ Siempang Forest Lodge នឹងរៀបចំកម្មវិធីបុណ្យគ្រិស្តស្មាស់ និងឆ្លងឆ្នំាសកល នៅថ្ងៃទី២៥ និង៣១ ខែធ្នូ នៅតំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីត សៀមប៉ាង ឬហៅថា រីសតលំហែក្នុងព្រៃ ដែលស្ថិតក្នុងខេត្តស្ទឹងត្រឺង។ ដើម្បីអបអរសាទរពិធីបុណ្យគ្រិស្តស្មាស់ និងឆ្លងឆ្នំាសកល Siem Pang Forest Lodge បានធ្វើការបញ្ចុះតម្លៃដ៏ពិសេសគឺ ៥០% មិនធ្លាប់មានពីមុនមក!

ទីតាំងនេះ គឺជាគោលដៅអេកូទេសចរណ៍ថ្មី ក្បែរដងទន្លេ និងហ៊ុំព័ទ្ធទៅដោយធម្មជាតិ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដោយមានតង់សាហ្វារីទំនើបធំទូលាយ ចំនួន១៥ ហើយតង់នីមួយៗមានឯកជនភាពហ៊ុំព័ទ្ធទៅដោយដើមឈើ អាងហែលទឹកខ្នាតធំ ក្រោមរចនាបទសិល្បៈខ្មែរបុរាណនិងវប្បធម៌បែបអឺរ៉ុប ដែលអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិទទួលបាន បរិយាកាសល្អបរិសុទ្ធ ភាពស្ងត់ស្ងាត់ ភាពស៊ីវិល័យ និងផាសុកភាពខ្ពស់។

តំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីតនេះ រងចាំទទួលបដិសណ្ឋារកិច្ចដើម្បីឱ្យភ្ញៀវទាំងអស់ ទទួលបានបទពិសោធន៍ល្អៗទាំងការកំសាន្តជាមួយធម្មជាតិ និងការស្វែងយល់អំពីវប្បធម៌ ប្រវត្តិរឿងរ៉ាវអភិរក្សជីវចម្រុះ តាមរយៈសេវាកម្ម រួមមាន៖ ការជិះទូកកម្សាន្តនាពេលថ្ងៃលិច ការទស្សនាសត្វព្រៃ (Forest Walk & Wildlife Tracking) សាលយូហ្គា សមាធិ ជាពិសេសសាលស្ប៉ា និងម៉ាស្សាបែបបុរាណ។ ជាមួយការស្នាក់នៅនិងដំណើរកម្សាន្តដ៏អស្ចារ្យ ក្រុមមគ្គុទ្ទេសន៍ដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ ធានាបាននូវសុវត្ថិភាពក្នុងការជូនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនា និងមានឳកាសមើលឃើញសត្វកម្រនៅដែនជម្រកសត្វព្រៃសៀមប៉ាង រួមមាន៖ សត្វក្តាន់កម្រ(ពូជPanolia eldii) ទន្សោង រមាំង ខ្ទីង ឆ្កែចចក ឈ្លុស ក្រពើភ្នំ ត្រដក់តូច ត្រដក់ធំ កុកពាក់អំបោះ ត្រសេះដំរី និងសត្វស្លាបជិតផុតពូជមាន៖ ត្រយ៉ងចំកំកស ត្រយ៉ងយក្ស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ល។

ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ភូមិភាគឦសាន និងឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស» ដើម្បីពង្រឹងការងារអភិរក្ស រីសតនឹងធ្វើការបរិច្ចាគប្រាក់ចំណូលចំនួន ១០% ជូនអង្គាអភិរក្សសៀមប៉ាង ដើម្បីរួមចំណែកអភិរក្សអោយកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ឱកាស​ការងា​រ​ដល់ប្រមាណ ១០០​ជាងកន្លែង​ទាំង​ខ្មែរ​ និងបរទេស នៅក្នុងនោះមានបុគ្គលិកស្ទើតែ៥០% ជាជនជាតិភាគតិច ដើម្បីលើកកម្ពស់ និងបង្កើនប្រាក់ចំណូលដល់សហគមន៍។

ទីតាំងខាងលើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា។ សូមអស់លោក លោកស្រី អញ្ជើញមកទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិតកុំបីខាន។

សម្រាប់ព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៨៨ ៥៩៨ ៨៦៦៦ និង ០៣១ ៣៣៨ ៧៥៥៤ និងគេហ័រទំព័ហ្វេសបុកផេករផ្លូវការ
Siempang Forest Lodge: https://www.facebook.com/siempangforestlodgekh